កំពង់ចាម : នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ជំទាវ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ទៀត នាព្រឹក ថ្ងៃ ទី ១០ ខែតុលា ឆ្នាំ ២០១៩នេះ បាន
អញ្ជើញជួបសំណេះសំណាល និងផ្តល់ ពូជ ស្រូវ ចំនួន៦៣.៥៥០តោន ជូនប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ចំនួន៦ឃុំ ស្មើនឹង ១១៧៧គ្រួសា ដេីម្បី ស្តារឡើងវិញបន្ទាប់ពី រងការខូចខាត ដោយ គ្រោះ ធម្មជាតិ ទឹកជំនន់ទន្លេមេគង្គ ក្នុង ឆ្នាំ២០១៩នេះ ។
ការ ចែកជូន ពូជ ស្រូវ នេះ សម្រាប់ ពេល ព្រឹក នាយឧត្តមសេនីយ៍ គន់ គីម បាន ជួប សំណេះសំណាលជាមួយ បងអូន ប្រជាពលរដ្ឋ ចំនួន៧៦៩គ្រួសារ ក្នុង ឃុំទងត្រឡាច ឃុំជីបាល និង ឃុំប្រាំយ៉ាម។ ឆ្លៀត ក្នុង ឱកាស នោះ នាយឧត្តមសេនីយ៍ ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពី សំណាក់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ផងដែរ។
ជាមួយ គ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានថ្លែង ថា ការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវនេះ គឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មានទីផ្សារល្អ និងរយៈពេលខ្លី នៃការប្រមូលផលបានឆាប់រហ័សទៀតផង ដូច្នេះ នៅពេល ដែល បងប្អូន ទទួល បាន ពូជស្រូវ នេះ ហើយ សូម យក ទៅ ដាំដុះ ឲ្យ ទាន់ពេលវេលា ដេីម្បី ស្ការ ជីវភាព គ្រួសារ ឡេីង វិញ ផង ដែរ ។
ដោយឡែក នៅពេលរសៀល ថ្ងៃ ដដែល នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ បានអញ្ជើញ ជួប សំណេះសំណាល និង ចែកពូជស្រូវ ជូនប្រជាពលរដ្ខ ២២០គ្រួសារ ក្នុងឃុំបារាយណ៍ និងឃុំឫស្សីស្រុក ផងដែរ ៕





































