អភិបាល ខេត្តកំពង់ចាម អំពាវនាវ ដល់ ប្រជាពលរដ្ឋ ឲ្យ ចូល រួម ការ ពារ សុខសន្តិភាព ព្រោះ មាន សន្តិភាព ទេីប មាន ការ អភិវឌ្ឍន៍ រីកចម្រើន

0

កំពង់ចាម : អភិបាល នៃ គណៈ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាន ថ្លែង អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ កុំ ឲ្យ ជឿតាម ការ ញុះញង់ អូសទាញ បំផុសបំផុល ឲ្យ បងប្អូន ចូលរួមបង្ក ភាព ចលាចល បំផ្លិចបំផ្លាញ សុខសន្តិភាព ដែល កំពុង តែ មាន ស្រាប់ ដេីម្បី បំពេញ មហិច្ឆតា របស់ ក្រុម អ្នក នយោបាយ មួយ ចំនួនណា នោះ ហើយងាក មក ចូលរួម ការ ពារ សុខសន្តិភាព ឲ្យ បាន គង់វង្ស ព្រោះ មាន សុខសន្តិភាព ទេីប មាន ការ អភិវឌ្ឍន៍ រីកចម្រើន ដល់ សង្គម ជាតិរបស់ យើង ទាំង មូល ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ឱកាស ជួប សំណេះសំណាល និង ចែក ពូជ ស្រូវ ជូន បងប្អូន ប្រជាកសិករ ចំនួន១០១គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នារសៀលថ្ងៃ ទី ១១ ខែតុលា ឆ្នាំ ២០១៩នេះ។

ថ្លែង ក្នុង ឱកាស នោះ ដែរ លោក អភិបាល ខេត្ត បាន លើក ឡើង ថា ដោយ មេីល ឃើញ ចំពោះ ទុក្ខ លំបាក របស់ បងប្អូន ប្រជាពលរដ្ឋ ដែល ទទួល រងផលប៉ះពាល់ ដោយ គ្រោះ ទឹក ជំនន់ បំផ្លិចបំផ្លាញ ផល ដំណាំ ស្រូវ អស់ ជាច្រើន ហិកតា ដូច្នោះ ទេ អាជ្ញាធរ ឃុំ បាន ធ្វើ សំណេី ទៅ រដ្ឋបាល ខេត្ត ហើយ ថ្នាក់ ដឹក នាំ ខេត្ត ក៏បាន ស្នេី ទៅ គណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះ មហន្តរាយ ដែល មាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ជា ប្រធាន លោក ក៏ បាន ផ្តល់ ជា ពូជស្រូវ នេះ សម្រាប់ ចែក ជូន បងប្អូនដូច នាពេលនេះ ដូច្នេះ នៅពេល ដែល បងប្អូន ទទួល បាន ពូជស្រូវ នេះ ហើយ សូម យក ទៅ ដាំដុះ ឲ្យ ទាន់ពេលវេលា ដេីម្បី ស្ការ ជីវភាព គ្រួសារ ឡេីង វិញ ផង ដែរ ។
ជាមួយ គ្នានោះ លោក អភិបាល ខេត្ត ក៏បាន ជម្រាប ជូន បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួមពិធី ពិសារ អំបុកខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាង មុខ នេះ នៅតាមវត្តអារាមនានា ក៏ដូចជានៅតាម ផ្ទះ បងប្អូន ក៏សូម រៀបចំ ពិធី នេះផងដែរ ពិសេស ត្រូវចូលរួមប្រឆាំងជាដាច់ខាត់ ចំពោះ កា ប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ផងដែរ ។
បេីយោងតាម របាយការណ៍ របស់ លោក អូត ឈាងលី អភិបាល ស្រុក ជេីងព្រៃ បាន បញ្ជាក់ ថា ឃុំព្រៃចារ និងឃុំសូទិព្វ មានផ្ទៃដីអនុវត្តជាក់ស្តែងសរុបបានចំនួន១ ១០៤ហិកតា ក្នុងនោះមាន០៦ភូមិ ស្មើនឹង១០១គ្រួសារ បានទទួលផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ លើដំណាំស្រូវរដូវវស្សា មានចំនួន៤៥ហិកតា។ ចំណែកឯផ្ទៃដីខូចខាតវិញនោះ សរុបមានចំនួន៤២ ហិកតា ដែលជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន១០១គ្រួសារ ។ ចំពោះលទ្ធភាពដែលអាចស្តារឡើងវិញ សម្រាប់គ្រួសារទាំង១០១គ្រួសារនោះ មានតែស្រូវស្រាលធម្មតាចំនួន៤២ ហិកតា ប៉ុណ្ណោះ ៕