ភ្នំពេញ៖ រថយន្តម៉ាស្តាមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកគូតរថយន្តlexus RX300ដែលបំរុងបត់ចូលទៅក្នុងសណ្ឋាគារបណ្តាលឲ្យរថយន្តlexus RX300ជ្រុលទៅបុកនឹងរថយន្តបាឡែនមួយគ្រឿងទៀតដែលចតនៅមុខសណ្ឋាគារវ៉ាសិុនតោនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសទេ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង10យប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ6Aសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាទល់មុខសណ្ឋាគារវ៉ាស៊ីនតោន។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរយន្តMASDAពណ៍សរមួយគ្រឿងមិនមានស្លាកលេខបានធ្វើដំណើរពីត្បូងមកជើងយ៉ាងលឿនលុះដល់កន្លែងកើតហេតុជ្រុលទៅបុកនឹងគូតរថយន្តLexus RX300ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BA -1972ដែលធ្វើដំណើរស្របទិសគ្នាប្រុងនឹងបត់ចូលក្នុងសណ្ឋាគារពេញទំហឹងបណ្តាលឲ្យរថយន្តLexsuរេចង្កូតទៅបុកនឹងរថយន្តបាឡែនមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2AL-8251ដែលចតនៅមុខសណ្ឋាគាវ៉ាសីុនតោនឲ្យរងខូចខាតទាំងរថយន្តបង្ករនឹងរថយន្តរងគ្រោះយ៉ាងដំណំ ក្នុងហេតុគ្រោះថ្នាក់នេះមិនបង្ករឲ្យមានអ្នករងរបួសទេ ខូចខាតតែរថយន្តតែប៉ុន្នោះ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋាននឹងជំនាញខណ្ឌមកដល់កន្លែងកើតហេតុឲ្យធ្វើការចរចារគ្នាតែចរចារមិនត្រូវ ទើបសម្ថកិច្ចធ្វើការវាស់វែងនឹងយករថយន្តទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕




































