ជិៈម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នLX470សុខចិត្តគេចពីម៉ូតូធ្លាក់ស្នាមភ្លោះខ្លួនឯងតែមិនមានអ្នកស្លាប់និងរបួសនោះទេ !

0

កំពង់ធំ៖ វេលាម៉ោងប្រមាណ៥/១៥នាទីរសៀលថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចភូមិបន្ទាយយោមរាជឃុំប្រាសាទស្រុកសន្ទុកខេត្តកំពង់ធំ រវាងម៉ូតូម៉ាកwave អត់ស្លាកលេខ បើកបរដោយឈ្មោះ ធា រស់នៅភូមិកើតហេតុខាងលើ បានជិះបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ខណៈរថយន្តLXមួយគ្រឿងផ្ទុកមនុស្ស៤នាក់ផង ក្នុងល្បឿនលឿនផង ដោយផ្លូវជាអទិភាព ពេលម៉ូតូបង្ករបត់ឆ្វេងមិនបានងាកក្រោយ ធ្វើឲ្យរថយន្តជាន់ហ្វ្រាំងអូសលើថ្នល់ចម្ងាយប្រមាណជាងម្ភៃម៉ែត្រ តែអ្នកបើកបរស្មារតីក្នុងការគ្រប់គ្រងស្ថានភាពបានសម្រេចចិត្តបួងដៃចង្កូតធ្លាក់ចូលស្នាមភ្លោះ ។

យោងតាមសម្តីអ្នកបើកបរបានឲ្យដឹងថា នេះជាសំណាងល្អហើយសម្រាប់ជីវិតអ្នកជិះម៉ូតូ បើសិនជាមានរថយន្តមួយឬពីរគ្រឿងមកពីខាងមុខទៀតនោះនិងគ្រោះថ្នាកស្លាប់ទាំងអស់គ្នាតែម្តង លោកក៏បានបន្តទៀតថាបើសិនជាក្នុងប្រឡាយនេះអត់មានទឹកទេនោះក្នុងរថយន្តរបស់គាត់និងត្រូវស្លាប់ទាំងអស់ ប៉ុន្តែនេះជាសំណាងល្អសម្រាប់គ្រួសាររបស់លោកហើយ ។

ស្ថានភាពនៃអ្នកបើកបរម៉ូតូ បើតាមប្រភពពត៌មានបាននិយាយថាជនបង្ករងរបួសស្រាលក្រោយពីដួលម៉ូតូហើយបានគេចខ្លួនបាត់ស្រមោលដោយបងប្អូនជម្លៀសយកទៅមន្ទីរពេទ្យ គេឃើញនគរបាលចរាចរណ៍ស្រុកសន្ទុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំប្រាសាទមកវាស់វែងកន្លែងកើតហេតុផងដែរ ប៉ុន្តែក្រោយពីការវាស់វែងចប់សព្វគ្រប់ ម្ចាស់រថយន្តមិនបានប្តឹងទាមទារសំណងនោះទេ ដោយគ្រាន់តែចេញថ្លៃស្ទូចរថយន្តនោះបានហើយ ដោយយល់ឃើញថាជនបង្កគ្មានលុយនិងសងនោះដែរ ប្រជាពលរដ្ឋដែលនៅទីតាំងកើតហេតុបានឲ្យដឹងថាជីវភាពជនបង្កមួយថ្ងៃៗរកសុីឡើងត្នោតនោះទេ ដូច្នេះម្ចាស់រថយន្តអាណិតអាសូរទៅវិញ ។

ម្ចាស់រថយន្តសូមសំណូមពរដល់អ្នកបើកបរដូចជាជិះម៉ូតូក្តី ជិះកង់ក្តីមុនពេលបត់ឆ្វេង ស្តាំ ឬឆ្លងថ្នល់សូមមេត្តាប្រុងប្រយ័ត្នផងពិសេសជាងនេះសូមគិតគូរដល់អាយុជីវិតរបស់ខ្លួន ។ ក្រោយពីស្ទូចរថយន្តរួចរាល់នគរបាលចរាចរណ៍ក៏បានរំសាយដោយមិនបានយករថយន្តទៅរក្សាទុកនោះឡើយ ដោយមានការសម្របសម្រួលគ្នា ។