កំពង់ធំ៖ ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ រស់នៅជៀសផុតពីការគំរាមកំហែងនិងរងឥទ្ធិពល នៃគ្រឿងញៀនកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើប្រាស់ វិធានការជំនាញ ដូចជាភ្លៀងរលឹម ឈានទៅបង្ក្រាបមុខសញ្ញាជា មេក្លោង ជួញដូរសារធាតុញៀនខុសច្បាប់ និងជនសង្ស័យ
ជាអ្នកចាត់ចែងឲ្យសារធាតុញៀនខុសច្បាប់ បង្ក្រាបផ្ដន្ទាទោសតាមច្បាប់ ជាបន្តបន្ទាប់។
នៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៤០ នាទី ដោយមានការសម្របសម្រួលនីតិវិធីពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍
ចុះបង្ក្រាបមុខសញ្ញាយ៉ាងសកម្ម ដែលបានធ្វើសកម្មភាពជួញដូរសារធាតុញៀនខុសច្បាប់ ០១ករណី ឃាត់ខ្លួនជនសង្ស័យ ០២ នាក់នៅចំណុចភូមិ ដូង ឃុំ បល្ល័ង្ក ស្រុក បារាយណ៍ ខេត្តកំពង់ធំ១-ឈ្មោះ ស៊ុ ជា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ ដូង ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំមុខរបរមិនពិតប្រាកដ។
២-ឈ្មោះ ហុន ហ័រ ភេទ ប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិ ជ័យមង្គល ឃុំ បល្ល័ង្គ ស្រុក បារាយណ៍
ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន០៣ កញ្ចប់ មានទម្ងន់ ១០ ក្រាម និងទូរស័ព្ទដៃចំនួន ០១ គ្រឿង ។
ខណៈនោះដែរនៅថ្ងៃ ខែ ឆ្នាំ ដដែល វេលាម៉ោង១១ និង ២០នាទី កម្លាំងសមត្ថកិច្ច បានប្រើប្រាស់ វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០១ នាក់ ពីបទចាត់ចែងឲ្យសារធាតុញៀនខុសច្បាប់ នៅចំណុច រមនីយដ្ឋានទំនប់ ០១មករាក្នុងភូមិ ព្រៃស្រង៉ែ ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
ឈ្មោះ ពុទ្ធី ចាន់មុន្នី ភេទ ប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិ ពោធិសែនស្នាយ សង្កាត់ ស្រយូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មុខរបរមិនពិតប្រាកដ ។
បន្ទាប់មក មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនបាននាំជនសង្ស័យ និងវត្ថុតាង មកនៅការិយាល័យ
ប្រឆាំងគ្រឿងញៀន ដើម្បីកសាងនីតិវិធី ។
លុះដល់ព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៩ មន្ត្រី ការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជន
សង្ស័យទាំង ០៣ នាក់និងវត្ថុតាងរួមទាំងនីតិវិធី ទៅសាលាដំបូងខេត្តកំពង់ធំ ចាត់ការបន្ត ៕




































