អគារ សិក្សា ១ខ្នង ដែល មាន ៦បន្ទប់ ក្នុង ស្រុក ស្ទឹងត្រង់ ត្រូវ បាន សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ

0

កំពង់ចាម : តំណាងរាស្រ្ដមណ្ឌលកំពង់ចាម លោក ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម និង មន្ត្រី ពាក់ព័ន្ធ ជាច្រើន រូប ទៀត នាព្រឹក ថ្ងៃ ទី ១២ ខែតុលា ឆ្នាំ ២០១៩ បាន អញ្ជើញ ជា អធិបតី ក្នុង ពិធីសម្ពោធ ដាក់ ឲ្យប្រើប្រាស់ ជា ផ្លូវការ នូវអគារសិក្សា ១ខ្នង ដែល មាន ៦បន្ទប់ ស្ថិតនៅ ក្នុង ភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ឆ្លៀត ក្នុង ឱកាស នោះ លោក ហ៊ុន ណេង បាន ថ្លែង ថា រាជរដ្ឋាភិបាល កម្ពុជា បាន ខិតខំ ប្រឹងប្រែង អភិវឌ្ឍន៍ ធនធាន មនុស្ស ចាប់ តាំង ពី ថ្ងៃ រំដោះ ប្រជាជន កម្ពុជា ចេញ ពី ភ្នក់ភ្លើង សង្គ្រាមនៃ របប ប្រល័យ ពូជសាសន៍ ប៉ុល ពត ហើយ បានខិតខំ បណ្តុះបណ្តាល ធនធាន មនុស្ស តាំងពី អ្នក ចេះ ច្រើន បង្រៀន អ្នក ចេះ តិច ហើយ អ្នក ចេះ តិច បង្រៀន អ្នក មិន ចេះ សោះ រហូត មកដល់ ប្រទេស ជាតិ យើង មាន សុខសន្តិភាព ពេញលេញ ព្រមទាំង មាន ការ អភិវឌ្ឍន៍ រីកចម្រើន ដូច សព្វថ្ងៃ នេះ គឺ យេីង មិន ចង់ ឃេីញ កម្ពុជា វិល ទៅ រក ភ្នក់ភ្លើង សង្គ្រាម សារជាថ្មី ម្តងទៀត ទេ ដូច្នោះ ទេ សូម បងប្អូន រួម គ្នា ថែរក្សា នូវ សុខសន្តិភាព នេះ ឲ្យ បាន ឋិតថេរ គង់វង្ស ជារៀង ដរាប ដេីម្បី ឲ្យ កូន ចៅ យេីង មាន ឱកាស សិក្សា រៀនសូត្រ ទទួល បាន ចំណេះដឹង ដេីម្បី ចូលរួម ចំណែក អភិវឌ្ឍន៍ ប្រទេស ជាតិ យើង ឲ្យ មាន ការ រីកចម្រើន ឡើង ផង ដែរ ។

គួរ បញ្ជាក់ ផង ដែរថា ចំពោះ អគារ សិក្សា ១ខ្នង ដែលមាន៦បន្ទប់នេះ ជាអំណោយរបស់អង្គការស្ពានកម្ពុជា ហូឡង់ ដែលបានចាប់ផ្ដើម សាងសង់ ឡើង ក្នុង អំឡុង ខែមីនាឆ្នាំ២០១៩ ហេីយ ត្រូវ ប្រារព្ធ ពិធី សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ជា ផ្លូវការ នាពេលនេះ ។ ក្នុង ពិធី នេះ ក៏មាន ការ ចែកជូនពូជស្រូវ សែនក្រអូប ចំ នួន៣.៩០០តោន ជូនដល់ ប្រជាពលរដ្ឋ ចំនួន៦២គ្រួសារ ដែល រងផលប៉ះពាល់ដោយ គ្រោះ ទឹកជំនន់ទន្លេមេគង្គ បណ្តាល ឲ្យ ខូចខាតផ្ទៃដី២១ ហិចតា នៅក្នុងឃុំទួលព្រះឃ្លាំ ស្រុក ស្ទឹងត្រង់ ផងដែរ ៕