សៀមរាប៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
ក្នុងនោះក្រុមការងារបានកាត់ក្រីមែកឈេី រុះរេីដកហូតរោងឈេីដែលពុកផុយ បង្គន់ដែលពុំចាំបាច់ រុក្ខជាតិគ្មានប្រយោជន៍ សម្អាតអនាម័យ និងដាំស្មៅលម្អបរិស្ថាននៅខាងត្បូងប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពបៃតងស្រស់ស្អាតដេីម្បីលេីតម្លៃរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភណលោក និងទាក់ទាញទេសចរ។
កិច្ចការនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានអនុវត្តតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូតដល់រួចរាល់ទៅតាមផែនការ៕





































