កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីប៉ុនប៉ងលួចឥវ៉ាន់អ្នកលក់ដូរពិធីប្រណាំងទូក( ង)

0

ខេត្តកណ្តាល៖ កងកម្លាំងរាជអាវុធហត្ថខេត្តកណ្តាលរក្សាការពារសន្តិសុខសុវត្ថិភាពក្នុងឱកាសប្រារព្វពិធីប្រណាំងទូក(ង)និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចឥវ៉ាន់អ្នកលក់ដូរ។ហេតុការណ៍នេះបានកេីតឡេីងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្តង់លក់គ្រឿងអេឡិចត្រូនិច កន្លែងតាំងពិព័រណ៍ពិធីប្រណាំងទូក(ង) ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។បើតាមកម្លាំងអាវុធហត្ថបានដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ កាន កឹក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដបានធ្វើសកម្មភាពស្រាយខ្សែជញ្ជាំងតង់កៅស៊ូ ដើម្បីចូលលួចឥវ៉ាន់លក់ដូរ (គ្រឿងអេឡិចត្រូនិច)ដែលដាក់តាំងលក់ក្នុងនោះ ។ចំណែកឯជនរងគ្រោះមានឈ្មោះ ឃឿន យូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិវិមានទ្រង់សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្ដថានៅពេលកំពុងធ្វើសកម្មភាពត្រូវបានអ្នកលក់ក្បែរនោះឃើញទាន់ស្រែកឆោឡោផ្អើល កម្លាំងអាវុធហត្ថដែលនៅ រក្សាការពារគោលដៅនៅទីនោះចេញអន្តរាគន៍ទាន់ពេលវេលាក៍ចាប់បានជនសង្ស័យតែម្តង។បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអាវុធហត្ថខេត្តកំពុងបន្តនីតិវិធីតាមច្បាប់៕