ខេត្តកំពង់ធំ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក មនុស្សចាស់ជាមរតក ដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ មនុស្សចាស់ជាឃ្លាំងចំណេះដឹងសម្រាប់ យុវជនជំនាន់ក្រោយ ពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២១ ថ្ងៃទី ០១តុលា ២០១៩ ត្រូវបានធ្វើឡើង នៅក្នុងសាលាស្រុកប្រាសាទសំបូរ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងឯកឧត្ដម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ត្រូវបានចូលរួមជាគណៈ អធិបតី ក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២១ និងមានការចូលរួមពីសំណាក់លោក អ៊ុត វណ្ណរ៉ា អភិបាល ស្រុកប្រាសាទសំបូរ លោកលី សុភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ធំ និងប្រធានអនុប្រធានមន្ទីរ កម្លាំងជុំវិញខេត្តព្រមទាំងលោកតាលោកយាយ ចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកប្រាសាទសំបូរ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានផ្តោតលើការយកចិត្តទុកដាក់ អនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា រាជរដ្ឋាភិបាលបានចាត់ទុកទំវាមនុស្សចាស់កម្ពុជាជាទិវាមនុស្សចាស់អន្តរ ជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូន ជីតាឪពុកម្តាយ អុំ ពូមីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរកតដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ជាង២ទសវត្ស៍ដែលបន្សល់ទុកនូវផលវិបាកយ៉ាងច្រើនក្នុងសង្គមជាតិ ក្នុងនោះផលវិបាកមួយចំនួនធ្លាក់ទៅលើជនចាស់ជរា ដូចជាគ្រោះធម្មជាតិ គ្រោះ ថ្នាក់ចរាចរ យុវជនគ្មានការងារធ្វើ សុទ្ធសឹងធ្វើឲ្យគ្រួសារខ្លះនៅសល់
តែជនចាស់ជរាគ្មានទីពឹង ឬ ជនចាស់ជរាខ្លះត្រូវទទួលបន្ទុកថែទាំ បីបាច់ចិញ្ចឹមចៅកំព្រា ក្នុងន័យនេះហើយទើបរាជរដ្ឋាភិបាល បានផ្តល់បេសកកម្មឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបន្ទរៀបចំអនុវត្តន៍គោលនយោបាយ និងផ្តល់សេវាកម្មនានា សម្រាប់មនុស្សចាស់ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់វ័យ អំពីបេឡាជាតិរបប សន្តិសុខ
សង្គម(បសស)ដល់មន្ត្រីរាជការស៊ីវិល និវត្តជន កងកម្លាំងប្រដាប់អាវុធ កម្មករ ប្រជាជនក្រីក្រ
ដោយមិនយកនូវកម្រៃផ្នែកសេវាសុខភាពដែលជាគ្រឹះស្ថានរបស់រដ្ឋ ជាពិសេសដល់មនុស្សវ័យចាស់គោលបំណងរបស់យើងគឺសំដៅ បំរើសុខុមាលភាពមនុស្សចាស់ ធានាឲ្យបាននូវសុខភាពល្អ និងមានអាយុយឺនយូរ ។
ឯកឧត្តម ញឹក បានខេង អភិបាលរង ខេត្តកំពង់ធំ បានអានសារលិខិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តោត នូវខ្លឹមសារថា ទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យ
ចាស់ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជនដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិ សោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តី
ណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតាចាស់ព្រឹទ្ធាចារ្យនិងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រគ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួនការប្រារព្ធទិវាមនុស្សចាស់កម្ពុជានឹងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលព្រះរាជាណា ចក្រកម្ពុជានិងស្របតាមសេចក្តីសម្រេចរបស់អងគការសហប្រជាជាតិ។
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំបានមានប្រសាសន៍ថា មនុស្សចាស់មានតួនាទីសំខាន់ ណាស់ក្នុងការកសាងតគ្រួសារសហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ ប្រពៃណីជាតិ សាសនាការ អភិវឌ្ឍន៍ភូមិឃុំ ដូចជាចូលរួមកសាងផ្លូវថ្នលមន្ទីរពេទ្យ សាលារៀន ការដាំដើមឈើ ការផឹកស្រះអណ្តូងទឹក ប្រឡាយ សាងសាលាឆទាន សាលាបុណ្យ សាលាដំណាក់ និងកសាងសមាគម
ចំពោះមនុស្សចាស់ជាអតីតមន្រ្តីរាជការ និងជាអតីតយុទ្ធជន សុខ សឹងមានបទពិសោធន៍ច្រើនក្នុងការងារជំនាញនានា ដែលគាត់ធ្លាប់បានអនុវត្តន៍ និងបានចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមនុស្ស ចាស់ជាធនធានដ៏មានប្រយោជន៍ណាស់!សម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជារួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលសមស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
យើងត្រូវរួមគ្នា ដើម្បីថែរក្សាឧត្តមប្រយោជន៍និងការគាំទ្រដល់ជីវភាពរស់នៅរបស់មនុស្សចាស់សកម្មភាពប្រកបដោយសប្បុរសធម៌ ទាំងនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក និងជួយជ្រោមជ្រែង
ដោះស្រាយនូវទុក្ខលំបាករបស់មនុស្សចាស់ ជាពិសេសចាស់ជរាក្រីក្រ ជនពិការ ទូរគតជន គ្មានទីពឹងនៅតាមសហគមន៍ ។
មនុស្សចាស់ព្រឹទ្ធាចារ្យ បានអានពី
ចំណាប់អារម្មណ៍ថា យើងខ្ញុំទាំង អស់គ្នា សុទ្ធតែបានឆ្លងកាត់ជាមនុស្ស ចាស់ ធ្លាប់ឆ្លងកាត់នូវសង្គមជាច្រើនក្នុងការបម្រើការងារជំនាញជាច្រើន និងបានឆ្លុះបញ្ចាំង ពីការរីកចម្រើនជាងសម័យមុនៗ ក្នុងសម័យតេជោនាបច្ចុប្បន្ននេះ ដែលយើងខ្ញុំមិនអាចបំភ្លេចបានទេនូវអ្វីៗដែលខ្ញុំបានឃើញ ពីការខិតខំបុព្វហេតុបប្រើប្រទេសជាតិ និងសម្រាប់មនុស្សគ្រប់វ័យ គ្រប់ជំនាន់ក្រោយៗទៀត។ ដោយ ប៊ុនរដ្ឋា




































