ភ្នំពេញ៖ បុរសម្នាក់មានជំងឺលើសឈាមដួលក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធម៌ បង្កឲ្យមានកាភ្ញាក់ផ្អើលនៅវេលាម៉ោង ២០និង០០នាទី ថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១០០៧ ផ្ទះលេខ៣៥A ក្នុងបុរីភ្នំពេញថ្មី ស្ថិតភូមិ ឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះ(សព)ឈ្មោះ ជិន ចាន់ថន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ស្រុកឈូក ខេត្តកំពត។
តាមសម្តីរបស់ប្អូនស្រីរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចអោយដឹងថា មិត្តភ័ក្ដិរួមការងាររបស់ជនរងគ្រោះ ខលមកប្រាប់ថា បងប្រុសរបស់គាត់ បានដួលក្នុងបន្ទប់ទឹកស្លាប់ ពេលនោះ គាត់ក៏មកមេីលនៅកន្លែងកើតហេតុឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។ រួចក៍បានរាយកាណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។
តាមការពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យ បានពិនិត្យឃើញថា ជនរងគ្រោះស្លាប់ដោយសារគាត់មានជំងឺលើសឈាម ហើយគាត់ដួលក្នុងបន្ទប់ទឹកបណ្តាលឲ្យគាត់ដាច់សរសៃរឈាមស្លាប់នៅនឹងកន្លែង។
បច្ចុប្បន្ន៖ សពត្រូវបានសមត្ថកិច្ចប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណីនៅឯស្រុកកំណើត៕




































