ភ្នំពេញ៖ បុរសម្នាក់មានជំងឺលើសឈាមដួលក្នុងបន្ទប់ទឹកស្លាប់យ៉ាងអាណោចអាធម៌ បង្កឲ្យមានកាភ្ញាក់ផ្អើលនៅវេលា ម៉ោង ២០និង០០នាទី ថ្ងៃ ទី ១៤ខែតុលាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ ១០០៧ ផ្ទះ លេខ ៣៥A ក្នុង បុរី ភ្នំពេញថ្មី ស្ថិត ភូមិ ឧកញ៉ា វាំង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។
ជនរងគ្រោះ (សព )ឈ្មោះ ជិន ចាន់ ថន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ មានស្រុក កំណើត ស្រុក ឈូក ខេត្ត កំពត ។ តាម សម្តីរបស់ ប្អូន ស្រី របស់ ជនរងគ្រោះ បាន ប្រាប់ សមត្ថកិច្ច អោយ ដឹង ថា មិត្តភ័ក្ដិ រួម ការងារ របស់ ជនរងគ្រោះ ខល មក ប្រាប់ ថា បង ប្រុស របស់ គាត់ បាន ដួល ក្នុង បន្ទប់ទឹកស្លាប់ ពេល នោះ គាត់ ក៏ មក មេីល នៅ កន្លែង កើត ហេតុ ឃើញ ជនរងគ្រោះ ស្លាប់ បាត់ ទៅ ហើយ ។ រួចក៍បានរាយកាណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យនៅនិងកន្លែងកើតហេតុ។
តាម ការ ពិនិត្យ របស់ ឧកញ៉ា វេជ្ជបណ្ឌិត នង សុវណ្ណ រ័ត្ន គ្រូ ពេទ្យ កោសល្យ វិច្ច័យ បាន ពិនិត្យ ឃើញ ថា ជនរងគ្រោះស្លាប់ដោយសារគាត់មានជំងឺលើសឈាម ហើយគាត់ដួលក្នុងបន្ទប់ទឹកបណ្តាលឲ្យគាត់ដាច់សរសៃរឈាមស្លាប់នៅនឹងកន្លែង។បច្ចុប្បន្ន ៖ សព ត្រូវ បាន សមត្ថកិច្ច ប្រគល់ អោយ ទៅ ក្រុម គ្រួសារ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី នៅ ឯស្រុក កំណើត ៕




































