ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខេត្តកំពង់ឆ្នាំង លោក អ៊ូ ជួប​កុស ល្បី​ទា​ប្រាក់​ទឹកតែ​

0

​ខេត្តកំពង់ឆ្នាំង ព័​ត៍​មាន​ដែល​បែកធ្លាយ​ចេញពី​ប្រធាន​មន្ទីរ ក៍​ដូចជា​ប្រធានការិយាល័យ​គណនេយ្យ នៅតាម​មន្ទីរ​មួយចំនួន ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​ទម្លាយ​ឲ្យ​ដឹងថា​រហូតមកដល់ ពេលនេះ​មន្ទីរ​របស់​ពួកគាត់ នៅតែ ជួប ការលំបាក​ក្នុង​ការរត់​ការដក​សាច់​ប្រាក់​បុរេប្រទាន​និង​ប្រាក់​ទូទាត់​ត្រង់​យកមក​ចំណាយ​សំរាប់​ការងារ​ផ្សេងៗ​ដែលជា​ភារកិច្ច​របស់​មន្ទីរ​មូ​ល​ហេតុ​ដោយសារតែ​លោក​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង​អ៊ូ​ជួប​

កុសល​និង​មន្ត្រី​មួយចំនួន​ក្នុង​មន្ទីរ​បាននាំគ្នា​ទា​ប្រាក់​ទឹកតែ​ពីលើ​ខ្ទង់​ប្រាក់​របស់​មន្ទីរ​នីមួយៗ​សំរាប់​យកមក​ចំណាយ​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​សំរាប់​ប្រាក់​បុរេប្រទាន​និង​ប្រាក់​ទូទាត់​ត្រង់​ក្រៅពី​ប្រាក់​បៀ​វ​ត្យ​រ៏​នៅពេល​រត់​ឯកសារ​សុំ​ដក​សាច់ប្រាក់​នេះ​ម្តងៗ​តែងតែ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​និង​ប្រធានការិយាល័យ​ថវិកា​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​មន្ទីរ​មួយ​នេះ​ទាមទារ​ប្រាក់​ទឹកតែ​អស់​មិនតិចជាង​១០%​នៃ​ទឹកប្រាក់​សរុប​ដែ​ត្រូវ​រត់ការ​ដកយក​មក​ចំណាយ​នានា​ប៉ុន្តែ​ក្នុងនោះ​អ្នក​ដែល​ទាមទារ​ប្រាក់​ទឹកតែ​ខ្ពស់​ជាងគេ​គឺ​លោក​ប្រធាន​មន្ទីរ​អ៊ូ ជួប​កុសល​និង​ប្រ​ ​ធាន​20140713_090323

ការិយាល័យ​ថវិកា​តែម្តង​ដោយមាន​បញ្ហា​បែបនេះ​ធ្វើ​ឲ្យ​មន្ទីរ​ជាច្រើន​នៅមុន​ពេល​រត់​ឯកសារ​សុំ​ដក​សាច់ប្រាក់​គឺ​ត្រូវ​ត្រៀម​ប្រាក់​មួយចំនួន​ដើម្បី​ទុក​បង់ប្រាក់​ទឹកតែ​ជូន​មន្ទីរ​ហិរញ្ញវត្ថុ​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រធាន​មន្ទីរ​និង​ប្រធានការិយាល័យ​គណនេយ្យ​នៅតាម​មន្ទីរ​នានា​ជុំវិញ​ខេត្ត​ត្រូវតែ​ប្រព្រឹត្ត​ចាយប្រាក់​ខុស​ខ្ទង់​និង​កឹ​ប​កេង​ប្រាក់​មួយចំនួន​សំរាប់​ការចំណាយ​ដើម្បី​បង់ប្រាក់​ទឹកតែ​ជូន​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​និង​មន្ត្រី​មួយចំនួន​នៅក្នុង​មន្ទីរ​ ​ហិរញ្ញវត្ថុ​នេះ​ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹងថា​ណៈ​ពេល​រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លុបបំបាត់​អំពើពុករលួយ​

នៅតាម​ស្ថា​ប័​ណ្ឋ​រដ្ឋ​និង​មន្ទីរ​អង្គភាព​នានា​តាម​បណ្ដា​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កន្លងមក​នេះ​បានធ្វើការ​ដាក់ទោស​ទាន់​វែកមុខ​ចាប់ខ្លួន​ជន​ពុករលួយ​បានជា​បន្តបន្ទាប​ធ្វើ​ប្រជាពលរដ្ឋ​មាន​សេចក្តីត្រេកអរ​និង​គាំទ្រ​លើ​គោលនយោបាយ​នេះ​ផ្ទុយ​ទ​វិញ​មន្ទីរ​ហិរញ្ញ​វ​ត្​ ​ថុ​ខេត្តកំពង់ឆ្នាំង​រូបនេះ​បាន​ដើ​តាម​លំ​អាន​ចាស់​នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​ទាមទារ​ប្រាក់​ទឹកតែ​ពី​តាម​មន្ទីរ​ជុំវិញ​ខេត្ត​ដដែល​ចំពោះ​មន្ទីរ​ណា​ដែលមាន​ការតវ៉ា​គឺ​តែងតែ​ជួប​ការលំបាក​ក្នុង​ការរត់​ឯកសារ​សុំ​ដក​សាច់ប្រាក​ហើយ​ចុងក្រោយ​គឺ​ចៀស​មិន​ផុតពី​

ការបង់ប្រាក់​ទឹកតែ​ដដែល​ករណី​ខាងលើនេះ​មន្ត្រី​ថ្នាក់ដឹកនាំ​មន្ទីរ​នានា​ជាច្រើន​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​គឺ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួ​បើក​ការស៊ើបអង្កេត​ណ៍​ជាប​ន្នា​ន់​ពីព្រោះ​រឿងអាស្រូវ​ជាច្រើន​ទៀត​ត្រូវបាន​គេ​ខ្សឹប​ប្រាប់ថា​ស្ថិតនៅ​ជាការ​សម្ងាត់​នៅឡើយ​ទេពា​ក់ព​ន្ធ័​ទៅ​និង​ការចោទប្រកាន់​ខាងលើនេះ​អ្នកយក​ពត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង​បាន​នៅឡើយ​ទេ ៕ ​