ខេត្តកំពង់ធំ ក្រោមកិច្ចព្រមព្រៀង សហប្រតិបត្តិការយ៉ាងល្អប្រសើរ រវាងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធា ខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយម វៀត ណាម លទ្ធផលនៃការទំនាក់ ទំនងក្នុងកិច្ចសហការនេះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កន្លងមកបានទទួល ទី១ អគារធ្វើការងារមួយខ្នងទំហំ ៧ម៉ែត្រ x ២៥ម៉ែត្រ ទី២ អគារគិលានដ្ឋានមួយខ្នង ៩ម៉ែត្រ x ២០ម៉ែត្រ ទី៣ បានឧបត្ថម្ភឧបករណ៍តន្ត្រីសម័យមួយវង់ និងក្នុងពេលនេះ ក៏បានព្រមព្រៀង ផ្តល់ជូនអគារមេបញ្ជាការមួយខ្នងមាន៥បន្ទប់ថ្មីទៀត ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
អាគារថ្មីនេះ គ្រោងនឹងធ្វើពិធីបញ្ចុះបឋមសិលាឆាប់ៗ នាពេលខាងមុខ នេះ ដែលជាអគារថ្មីមួយខ្នងទៀត សម្រាប់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការីធ្វើការងារ ដែលមានទំហំ ២៣៧ ម៉ែត្រការ៉េ ត្រូវបានប្រគល់ថវិកាសម្រាប់សាងសង់នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយលោកវរសនីយ៍ឯក ង្វៀន វ៉ាន់យុង និងប្រត្តិភូ តំណាងឲ្យភាគីមិត្តនៃថ្នាក់ដឹកនាំបញ្ជាការយោធា ខេត្តដុងណាយ ដែលដែលពិធីនេះធ្វើឡើង នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អាគារថ្មីនេះ សម្រាប់មេបញ្ជាការ និងសហការីធ្វើការងារ ដែលមានចំនួន ៥បន្ទប់ ក្នុងនោះមាន៖
១/. បន្ទប់ធ្វើការងារផ្នែកលេខាធិការដ្ឋាន។
២/. បន្ទប់ធ្វើការងាររបស់មេបញ្ជាការ។
៣/. បន្ទប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ។
៤/. បន្ទប់ធ្វើការងាររបស់ផ្នែកហិរញ្ញវត្ថុ។ និង
៥/. បន្ទប់ធ្វើការងាររបស់ក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងធំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះគណបញ្ជាការយោធាខេត្តដុងណាយ ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយបានសំណូមពរដល់ ដ្នាក់ដឹកនាំនៃបញ្ជាការយោធាខេត្តដុងណាយ បន្តរៀបចំក្រុមគ្រូពេទ្យ ជួយព្យាបាលជម្ងឺ និងផ្ដល់ថ្នាំពេទ្យជូនគ្រួសារកងទ័ព បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ នៅខេត្តកំពង់ធំបន្តទៀត ដូចដែលធ្លាប់បានធ្វើកន្លងមក។ ដោយ ប៊ុនរដ្ឋា






































