សមត្ថកិច្ច បំបែក រឿង ចាប់រំលោភ ស្ត្រី បារាំង នៅ កំពត !

0

ខេត្តកំពត ៖ សមត្ថកិច្ច ខេត្តកំពត បាន បំបែកសំណុំរឿង ជនល្មើស ចាប់រំលោភ ស្ត្រីជាតិ បារាំង អាយុ ៤៣ ឆ្នាំ ម្នាក់ ក្នុង ហេតុការណ៍ មួយ ដែល បាន កើតឡើង នៅ ក្នុង ក្រុង កំពត ខេត្តកំពត ។

ស្នងការ នគរបាល ខេត្ត លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុ រិ ទ្ធ បាន ថ្លែង ថា ជនសង្ស័យ ដែល ចាប់រំលោភ នោះ មាន គ្នីគ្នា ចំនួន ៣ នាក់ ដែល សមត្ថកិច្ច បាន ចាប់ ទាំង អស់ហើយ ក្នុង នោះ ម្នាក់ បាន ចាប់ពី ម្សិលមិញ និង ២ នាក់ ដទៃ ទៀត ត្រូវ បាន ចាប់ខ្លួន នៅ ថ្ងៃ ទី ១៦ តុលា នេះ ។

ស្ត្រី បារាំង នោះ ត្រូវ បាន ជនសង្ស័យ ទាំង ៣ នាក់ បាន ចាប់ រុញ បញ្ចូល ក្នុង ឡាន ម៉ាក Land Cruiser វេលា ម៉ោង ៤ ទៀប ភ្លឺ ថ្ងៃ ទី ១១ តុលា នៅ ម្តុំ ឆ្នេរ មាត់ ព្រែក កំពត ក្រុង កំពត និង ពួក គេ បាន រំលោភ ស្ត្រី បារាំង នោះ នៅ ក្នុង រថយន្ត និង ក្រោយមក ពួក គេ បាន យក ស្ត្រី បារាំង នោះ មក ទម្លាក់ ចោល និង បើក រត់គេច ខ្លួន ។

ជនសង្ស័យ ទាំង ៣ នាក់ ដែល បាន សារភាព ប្រាប់ មន្ត្រី នគរបាល ក្រោយ ការ ចាប់ខ្លួន រួម មាន ៖ ១. ឈ្មោះ សេង ស្រ៊ុ ន អាយុ ៣៧ ឆ្នាំ រស់នៅ ក្នុងភូមិ បឹង វែង ឃុំ វាល រេញ ស្រុក ព្រៃ នប់ ខេត្ត ព្រះ សីហ នុ ។ ជន នេះ មាន មុខរបរ បើកឡាន ឈ្នួល ។ ជនសង្ស័យ ទី ២ ឈ្មោះ ពុំ លី វី អាយុ ១៩ ឆ្នាំ នៅ ភូមិ សាង គង់ , ឃុំ និទាន , ស្រុក បរ សេ ដ ខេត្តកំពង់ស្ពឺ និង ម្នាក់ ទៀត អាយុ ២៣ ឆ្នាំ ឈ្មោះ ង៉ែត . នភា រស់នៅ ភូមិ ត្រពាំង លើក , ឃុំ ក្រាំង ស្បូវ , ស្រុក ឈូក . ខេត្តកំពត ៕