អតីតយុទ្ធជនពិការជីវភាពលំបាកខ្វះខាតបានការឧបត្ថម្ភពីគណៈកម្មាធិការសមាគមអតីតយុទ្ធជន

0

ខេត្តកំពង់ធំ៖  គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសារ អតីតយុទ្ធជនពិការ ចំនួន៣ គ្រូសារ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាត ត្រូវបានលើកទឹកចិត្ត និងជួយ ឧបត្ថម្ភស្បៀងអាហារ  សម្រាប់ជួយដោះស្រាយជីវភាពហូបចុកប្រចាំថ្ងៃ ដំណើរចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី ១៦ខែតុលា ឆ្នាំ២០១៩  ។

ក្នុងដំណើរការងារមនុស្សធម៌នេះ គឺត្រូវបានដឹកនាំដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជា​ការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្រោយពីបាន ឆ្លៀត ពេលដែលសម្រាកពីការងាររបស់អង្គភាព បានសម្ភារនិងស្បៀងអាហារ ទៅឧបត្ថម្ភជូន គ្រួសារអតីតយុទ្ធជនពិការ៣ គ្រួសារ រស់នៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  បានឲ្យដឹងថា អំណោយដែលបានផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីម៉ាម៉ាចំនួន ១កេសនិង ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ និងថវិកាមួយចំនួន  ឯកឧត្ដម បានបញ្ជាក់ថា មុនឈានដល់ការ ចុះដល់មូលដ្ឋានបងប្អូនអតីតយុទ្ធជន តាមរយះប្រធានភូមិ អំពីការបាក ខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ ក៏បានសហការជាមួយអាជ្ញាធរដែនដី ទៅសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខ បងប្អូនអតីតយុទ្ធជន ដែលពិការជើង២នាក់និងពិការដៃទាំងបីនាក់។សូមបញ្ជាក់ផងដែរថា  អតីតយុទ្ធជនពិការ ទាំងនេះ ធ្លាប់ជាកម្លាំងនៅអង្គភាពកងពលតូចលេខ១២ចាស់   ឈរជើងនៅខេត្តព្រះវិហារ  ត្រូវរបួសពិការក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បច្ចុប្បន្នបានបើកប្រាក់ប្រចាំខែ ពី រាជ រដ្ឋាភិបាលដោយសារមានជម្ងឺក្រុមគ្រួសារផង  បណ្តាលខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  ក្រុម ការងារ សមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំបាននាំយកអំណោយឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  ឧបត្ថម្ភបងប្អូនអតីតយុទ្ធជន។អតីតយុទ្ធជនពិការទាំង៣នាក់ បានអគុណសម្តេចនាយក រដ្ឋមន្ត្រីតេជោ ហ៊ុន សែន ដែលបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន ដើម្បីថែទាំសុខទុក្ខជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនអតីតយុទ្ធជន និងផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ការសាងសង់ផ្ទុះជូនអតីតយុទ្ធជន ផ្តល់ប្រាក់បេឡាមរណសង្គោះជូនក្រុមគ្រួសារ អតីតយុទ្ឋបានទាន់ពេលវេលាមិនឲ្យលើសពី៧ថ្ងៃ សម្រាប់ឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយ ប៊ុន រដ្ឋា