ម៉ូតូសង់កូរេមិនប្រកាន់ស្តាំទៅបុកម៉ូតូស្កុបពីស្លាប់ទាំង២នាក់នៅស្រុកស្វាយទាប

0

(ស្វាយរៀង)៖មានមនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណះដែលបើកបរម៉ូតូមិនប្រកាន់ស្តាំចូលផ្លូវម្ខាងទៀតទៅបុកនិងម៉ូតូមួយដែលកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្តាលអោយស្លាប់ទាំង២នាក់យ៉ាងអាណោចអធម្ម។ករណីគ្រោះចរាចរណ៍នេះបានកើតឡើងកាលវេលាម៉១៣ៈ៥០នាទីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩នេះនៅលើផ្លូវជាតិលេខ១៣០ ស្ថិតក្នុងភូមិ កញ្ចែត ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានម៉ូតមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ឈ ១០៦០ ភព១ បើកបរដោយបុរសម្នាក់ឈ្មោះ ហ៊ុន ម៉ាប អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិ នាងចាន់ ឃុំ ជ្រុងបំពេរ ស្រុករំដួល ខេត្តស្វាយរៀង(ស្លាប់នៅកន្លែងកើតហេតុ)ធ្វើដំណើរពីទិសដៅពីកើតទៅលិច។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកកើតហេតុខាងលើក៏រេចង្កូតចូលទៅផ្លូវម្ខាងទៀតក៏បុកម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HI ០៨៤៤ ចំពីមុខក្នុងទិសដៅបញ្ចាស់ទិសគ្នាពីលិចទៅកើត បើកបរដោយឈ្មោះ ចន លីម ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ទួលអង្គ ឃុំ គគីរសោម ស្រុកស្វាយទាប ខេត្ត ស្វាយរៀង(គឺមានពាក់មូកសុវត្ថិភាព)បណ្តាលអោយ ស្លាប់នៅកន្លែងកើតហេតុទាំង២នាក់តែម្តង។

ករណីនេះអ្នកស្លាប់ទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកឯមធ្យោបាយទាំងពីររក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំស្វាយរំពារ ម៉ូតូខូចខាតធ្ងន់ទាំង ០២គ្រឿង ៕