ខេត្តកំពង់ធំ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្រោយពីបានឃើញសកម្មភាពដ៏មមាញឹក ក្នុងការចុះជួយដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតលំបាក ក៏បានផ្តល់អង្ករចំនួន ៥តោន ដល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបន្តសកម្មភាពមនុស្សធម៌ និងដោះស្រាយភាពខ្វះខាត របស់អតីតយុទ្ធជន។
ពិធីទទួលអង្ករនេះ គឺត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៩ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានគិតគូរពីសុខទុក្ខរបស់ បងប្អូនអតីត យុទ្ធជនកម្ពុជា និងបានផ្តល់អង្ករចំនួន៥តោន ដើម្បីសម្រាប់ការងារមនុស្សធម៌ក្នុងខេត្តកំពង់ធំ និងជួយដោះស្រាយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគោរពថ្លៃអំណរគុណសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន …។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ថែរក្សាសុខភាព ពិសារអាហារឲ្យមានអនាម័យ និងការពារទ្រព្យស្បត្តិឲ្យបានគង់វង្ស មុនចាកចេញពីផ្ទះ ត្រូវពន្លត់ភ្លើងជើងក្រ្តាន និងធូបទាន ដើម្បីចៀសវាង កើតអគ្គីភ័យកើតឡើង ក្នុងរដូវក្តៅនេះ និងសូមអំពាវនាវដល់បងប្អូន អតីតយុទ្ធជនទាំងអស់ និងប្រជាពលរដ្ឋ មិនត្រូវជឿលើឃោសនា ញ៉ុះញ៉ុងបំបែកបំបាក់ពីសំណាក់ជនជ្រុលនិយាមនេះទេ ហើយក៏មិនត្រូវចូលរួមគ្រប់សកម្មភាព ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនិងបង្ករចលាចលនោះទេ។
ដោយ ប៊ុន រដ្ឋា




































