ព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបនៅទីតាំងរងក្សាទុកនៅសព្វព្រៃមួយកន្លែងដែរឈ្មួញរក្សាទុកក្នុងផ្ទះ។កាលពីវេលាម៉ោង១៦នាទីថ្ងៃទី១៧ ១០ ២០១៩ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងប្រត្តបត្តិការណ៍នេះមានការចូលរួមពីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFE ALLIANCE), មេភូមិបឹងរាំង, នគរបាលប៉ុស្តិរដ្ឋបាលឃុំសាមគ្គី, រដ្ឋបាលជលផល បានធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានដែលមានទីតាំងនៅ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរុករកវត្ថុតាងសត្វព្រៃ និងសំណាកសត្វព្រៃល្មើសខុសច្បាប់។
លទ្ធផលដកហូតវត្ថុតាងបទល្មើសសត្វព្រៃរួមមាន៖
១. សាច់ជ្រូកព្រៃស្រស់=100kg
២. ត្រគួតរស់=22kg
៣. ត្រគួតងាប់=13Kg
៤.កុកសំបកទំពាំងងាប់=15ក្បាល
៥.អណ្តើកភ្នំរស់=82ក្បាល=87kg
៦. អណ្តើកសោមឈ្មោលរស់=128ក្បាល=94kg
៧. អណ្តើកបិតមុខរស់=៤ក្បាល=03.50kg
៨.ពស់ចាន់តាម៉មរស់=03kg។
ករណីនេះសមត្ថកិច្ចជំនាញបានចាត់ការតាមនិតិវិធីច្បាប់៕