(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង ២០នាទី លើកំណាត់ផ្លូវជាតិលេខ៦(ចំណុចផ្លូវវាងក្រុងស្ទឹងសែន) មុខផ្ទះឈ្មោះ ភ័ស ព្រីង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនបណ្តាលឲ្យរបួសស្រាល០២នាក់(ប្រុស០១នាក់) ស្លាប់០១នាក់(ប្រុស) ខូចខាតរថយន្ត០១គ្រឿង ៖
រថយន្តម៉ាករ៉ៃណូ(ឡានបែនដឹកដី) ពណ៌ស ផ្លាកលេខកំពង់ធំ3A.1836(បើកបរទឹសដៅពីជើងទៅត្បូង) ដោយឈ្មោះ យ៉ាន់ សុភ័ណ្ឌ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ/ ឃុំកើតហេតុខាងលើ(របួសស្រាល)មុខរបរបើកបររថយន្ត។ អ្នករួមដំណើរចំនួន០២នាក់ ៖
១/-ឈ្មោះ ចាន់ សុីណា ភេទស្រី អាយុ ២២ឆ្នាំ (ប្រពន្ធអ្នកបើកបររថយន្ត)(របួសស្រាល)មុខរបរនៅផ្ទះ។ 
២/-ឈ្មោះ ឡុង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលដំរីជាន់ខ្លា រីឯសពយកទៅដំកល់ទុកនៅមន្ទីរពេទ្យកំពង់ធំ រងចាំក្រុមគ្រួសារមកទទួលយក។
មូលហេតុបឋមបង្កឡើងដោយរថយន្តខ្វះលក្ខណះបច្ចេកទេស(ជាប់ហ្រ្វាំងអូសកង់ទៅខាងឆ្វេងធ្លាក់ផ្លូវបណ្តាលឲ្យក្រឡាប់)៕




































