អង្គកឋិនសាមគ្គីរបស់មន្រ្តីរាជការប្រជាពលរដ្ឋ ខេត្តកំពង់ធំប្រមូលបច្ច័យជាង៥៣ លានរៀលសម្រាប់កសាងទីអារ៉ាម នៅវត្តរលួស

0

ខេត្តកំពង់ធំ ;បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បានប្រារព្វពីធីអង្គកឋិនទានសាមគ្គី ដែលឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួមធ្វើបុណ្យសន្សំកុសល និងបានប្រគេនបច្ច័យជាង៥៣លានរៀល សម្រាប់កសាងវត្តរលួស ស្ថិតនៅក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី ១៩ និង២០ ខែតុលា ឆ្នាំ២០១៩។

អង្គកឋិនទានសាមគ្គី ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំ ពង់ធំ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋ និងពុទ្ឋបរិស័ទ្ឋ ដែលដឹកនាំកម្មវិធីដោយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន ប្រសាសន៍ថា បងប្អូនប្រជា ពលរដ្ឋបច្ចុប្បន្ន គឺមានសំណាងណាស់ ដែលបានរស់នៅ ក្រោមម្លប់ តេជោសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដោយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រមុខ បានលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ពុទ្ធចក្រ និងអាណាចក្រ ដើរទទឹមគ្នា ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំង ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព មាន់សិទ្ធិធ្វើបុណ្យទានតាមរដូវកាល និងតាមតម្រូវការ ដែលខុសឆ្ងាយពី សម័យបានក្បត់ប៉ុលពត ប្រល័យពូជសាសន៍ ប្រជាពលរដ្ឋរស់ក្នុងគុក អត់ជញ្ជាំង គ្មានសិទ្ធិសេរីភាពសូម្បីតែធ្វើបុណ្យ ជាពិសេសនោះ វិស័យពុទ្ធសាសនាត្រូវបានលុបបំបាត់ចោល។

ដូច្នេះបច្ចុប្បន្នយើងមានសន្តិភាពហើយ ត្រូវតែរួមគ្នាថែរក្សាសុខ សន្តិភាព និងការពារឲ្យបានដាច់ខាត ជាតិ សាសនា និងព្រះមហាក្សត្រ ក្នុងឱកាសជាមួយគ្នា ក៏បានជូនថវិកា
ប្រជាការពារ ចំនួន១១ នាក់ ក្នុងម្នាក់ៗចំនួន២០,០០០ រៀល លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស​ ចំនូន​២២៦​ នាក់​ ក្នុង​ម្នាក់ៗ​ចំនួន​២,០០០ រៀល ។
ដោយ ប៊ុនរដ្ឋា