គីមជុងអ៊ុន៖ នៅក្នុងរយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មេដឹកនាំកូរ៉េខាងជើងបានបង្ហាញសកម្មភាពបង្ករឲ្យមានភាពតានតឹងនៅក្នុងតំបន់ដោយលោកបានបញ្ចារឲ្យធ្វើសមយុទ្ធបាញ់កាំជ្រួចមីស៊ីជាបន្តបន្ទាប់។ លើកពីនេះទៅទៀតលោកបានអំពាវនាវ ឲ្យកងកម្លាំងយោធា
របស់លោក ត្រៀមលក្ខណៈ ដើម្បីវាយបកទាំងពាក្យសម្តី និងកម្លាំងប្រដាប់អាវុធ ក្នុងពេលដែលភាពតានតឹង កំពុងកើតឡើងនៅឧបទ្វីបកូរ៉េ។ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅ ថា ការណែនាំឲ្យត្រៀមលក្ខណៈប្រយុទ្ធនេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានបាញ់គ្រាប់មីស៊ីល រយៈចម្ងាយជិតចំនួនពីរគ្រាប់ ចូលទៅក្នុងដែនទឹកភាគខាងត្បូងប្រទេសខ្លួន កាលពីដើមសប្តាហ៍នេះ។
សារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានផ្សាយថាមេដឹកនាំគីមជុងអ៊ុយ នឹងផ្តល់ការណែនាំសម្រាប់ការហ្វឹកហាត់ បាញ់គ្រាប់មីស៊ីល នៅភាគខាងលិចប្រទេស ប៉ុន្តែមិនបានបញ្ជាក់អំពីពេលវេលាពិតប្រាកដនោះទេ។លោកគីមជុងអ៊ុយបានបញ្ចាក់ទៀតថា «យើងគួរតែត្រៀមលក្ខណៈ ទាំង ពាក្យសម្តី និងកម្លាំងប្រដាប់អាវុធ ក្នុងពេលភាពតានតឹងកំពុងកើតឡើង»។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ កូរ៉េខាងជើងជឿជាក់ថា កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន គឺគ្រាន់តែសម្រាប់ការពារប្រឆាំងនឹង នយោបាយ ចងសត្រូវរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន មកលើ កូរ៉េខាងជើងតែប៉ុណ្ណោះ។
មេដឹកនាំ វ័យក្មេង គីម ជុងអ៊ុន បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ ប្រទេសជាសម្ពន្ធមិត្ដរបស់ខ្លួនគឺប្រទេស ចិនដែលមានសកម្មភាពហាក់បីដូចជា បោះបង់ចោលកូរ៉េខាងជើង តាមរយៈ ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង របស់ប្រធានាធិបតី ស៊ី ជីនពីង នៅថ្ងៃទី ៣ ខែកក្កដា ។ នេះជាលើកទីមួយហើយ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកដែល មេដឹកនាំចិនសម្រេចជ្រើសរើសទីក្រុង សេអ៊ូលធ្វើទស្សនកិច្ចមុនទីក្រុងព្យុងយ៉ាង។
សកម្មភាព ទាំងនោះហើយធ្វើឱ្យមេ ដឹកនាំវ័យក្មេង គីម ជុងអ៊ុន បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយបណ្ដេញសកម្ម ភាពឌឺដងបង្កឱ្យមានភាពតានតឹងកើត ឡើង ដោយក្នុងនោះមានការបាញ់កាំ-ជ្រូចមីស៊ីលជាបន្ដបន្ទាប់ ។ នៅថ្ងៃទី២ ខែកក្កដា កូរ៉េខាងជើងបានបាញ់មីស៊ីល រយៈចម្ងាយខ្លី២គ្រាប់ចូលទៅកាន់ដែន សមុទ្រទៀតផង ។