កិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចរបស់កងកម្លាំងនិងផ្សព្ផ្សាយបទបញ្ជាតៀមអន្តរាគមន៍

0

ខេត្តកំពង់ធំ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើក កិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជា ដល់​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ដល់កងកម្លាំងដើម្បីត្រៀមចល័ត ធ្វើ អន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់ លើ ជូន​ដល់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និនិងពលទាហាន ពិធីនេះគឺបានធ្វើនៅព្រឹកថែ្ង ២១ខែតុលា ឆ្នាំ២០១៩។ផង

ក្នុងកិច្ចប្រជុំមួយផ្សេងទៀត ស្តីពីការ ប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ មេបញ្ជាការ​គ្រប់​កងឯកភាព​វរសេនាតូច​ ផ្នែក​សឹក​រង​ក្រុង​ ស្រុក​ ​ និង​ស្ថាប័ន​ចំណុះ​ បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ដេីម្បី​ពង្រឹង​នូវ​តួរនាទីភារកិច្ច​របស់​កងយោធពលខេមរភូមិន្ទ​ ។

ក្នុងនាមជាកងកម្លាំង ត្រូវ​ដាច់​ខាត​ការ​ពារ​ឲ្យ​បាន​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​កេីត​ឡើង​ពី​ការ​បោះឆ្នោត​ ដែល​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាង៨៣​ ភាគ​រយ​ ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ កន្លង​មក​ ។
ឯកឧត្តម​ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ប្រគល់​ភារកិច្ច​មួយ​ចំនួន​ជូន​ដល់​កងម្លាំង​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក្នុងនោះមាន
១/​ ត្រូវ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​កំទេច​ពួក​អាក្បត់ជាតិ​ ដែល​មាន​គោល​បំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ បំផ្លាញ​សន្តិភាព​ បំផ្លាញ​សេចក្តី​សុខ​សាន្ត​ របស់​ប្រជាជន​កម្ពុជា​ ។
២/​ យោធិន​ទាំងអស់​ ត្រូវ​ស្មោះ​ត្រង់​ដាច់ខាត​ចំពោះ​ជាតិ​ សាសនា​ និង​ព្រះ​មហា​ក្សត្រ​ ។
៣/​ យោធិន​គ្រប់​រូប​ ដាច់ខាត​ត្រូវ​គោរព​តាម​បទ​បញ្ជា​របស់​មេបញ្ជាការ​គ្រប់​បណ្ដា​ថ្នាក់​ ។ ហ៊ាន​លះបង់​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​ គឺការ​ពារឲ្យបានសន្តិភាព​ ដែល​យើង​កំពុង​មាន​នេះ​ឲ្យ​បាន​ដាច់​ខាត​ ទោះ​បី​ក្នុង​តម្លៃ​ណាក៍ដោយ​ ។
បងប្អូន​យោធិន​ទាំងអស់​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ បាន​ប្តេជ្ញា​ចិត្ត​ដាច់​ខាត​ គោរព​នូវ​តួរនាទីភារកិច្ច​ និង​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ដេីម្បី​រក្សា​សុខ​ សន្តិភាព​ និង​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ ក្រោមការដឹកនាំ ប្រកបដោយកតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រក្សាបាននូវសុខសន្តិភាព និង ការអភិវឌ្ឍ តរៀងទៅ  ។ ដោយ ប៊ុន រដ្ឋា