រន្ទះបាញ់អប្រិយប្រល័យបុរសពីរនាក់ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកស្វាយទាបខណះនាំគ្នាទៅដាក់ម៉ងយកត្រីទាំងរលឹមស្រិចៗ៖
ស្វាយរៀង៖ពិតជារឿងគួរឲ្យសង្វែកណាស់បុរសពីរនាក់បានស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ដោយសារអំណាចរន្ទះបាញ់អប្រិយប្រល័យជីវិតស្រស់ៗខណះមេឃកំពុងភ្លៀងស្រិចៗបាននាំគ្នាទៅដាក់ម៉ងយកត្រី។
ករណីរន្ទះបាញ់ដ៏កំណាចនេះបានកើតឡើងនៅម៉ោង២០និង៣០នាទីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៩នៅចំណុចវាលស្រែស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីសោម ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថានៅមុនពេលកើតហេតុការនេះឡើងមានបុរសពីរបាន នាំគ្នាទៅដាក់ម៉ងយកត្រីនៅចំណុចក្នុងភូមិ ឃុំកើតហេតុខាងលើ។ស្របពេលនោះមានភ្លៀងស្រិចៗស្រាប់តែមានផ្គរ រន្ទះ ផ្លេកបន្ទោលឆ្វេចឆ្វាចពេញផ្ទៃមេឃ ខណះនោះរន្ទះបាញ់ដ៏កំណាចបានប្រហារជីវិតបុរសម្នាក់ភ្លាមៗនិងបុរសម្នាក់ទៀតរងរបួសធ្ងន់នៅកណ្ដាលវាលស្រែបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់១នាក់ត្រូវបានអ្នកភូមិជួយសង្គ្រោះដោយបានវះទ្រូងសត្វទារកាប៉ាសម្រក់ឈាមដាក់ទ្រូងជនរងគ្រោះដើម្បីធ្វើការជួយសង្គ្រោះបន្ទាន់។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះទី១,ឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ (ស្លាប់)និង២,ឈ្មោះ ចន ធៅ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់)អ្នកទាំងពីរមានទីលំនៅភូមិឃុំកើតហេតុ។មូលហេតុជនរងគ្រោះទាំងពីរនាក់ទៅដាក់ម៉ង៕



































