​ព្យុះ​ទី​ហ្វុ​ង Neoguri ចុះខ្សោយ​កម្លាំង​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​នៅ​ជប៉ុន​

0

​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Neoguri ដែល​បោកបក់​មក​ជិត​ដល់ទី​ក្រុង​តូ​ក្យូ ក្រោយពី​វាយប្រហារ​លើ​ផ្នែក​មួយ​ធំ​នៃ​ប្រទេស​ជប៉ុន រយៈពេល​ជាច្រើន​ថ្ងៃនោះ នា​ថ្ងៃទី​១១ កក្កដា បាន​ចុះថយ​កម្លាំង​ប្រែក្លាយ​មកជា​សម្ពាធ​ត្រូ​ពី​កាល់​មួយ ។​ព្យុះ​នោះ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់ និង​

របួស​៦៦​នាក់ រួច​ផ្ទះ​ជាច្រើន​រយ​ខ្នង​រង​ការបំផ្លាញ ឬ​ខូចខាត ។ យោងតាម​ទូរទស្សន៍​ជប៉ុន NHK ថា ព្យុះ​នេះ​បាន​បោកបក់​ដល់​ភាគខាងត្បូង​ជប៉ុន កាលពី​យប់​ថ្ងៃទី​១០ មក​១១ កក្កដា គឺ​មកដល់​ជី​បា​ខាងកើត​ក្រុង​តូ​ក្យូ នា​វេលា​ម៉ោង​៥​ព្រឹក ម៉ោង​ក្នុងស្រុក​នាំឱ្យមាន​រលក​សមុទ្រ​ធំៗ​កម្ពស់​ច្រើន​ម៉ែត្រ ។​ ​មុនពេល​ព្យុះ Neoguri បោកបក់​ចូល​ជ្រៅ​ក្នុង​ដែនដី​ជប៉ុន កាលពី​ថ្ងៃទី​១០ កក្កដា ព្យុះ​នោះ​ញុំ​ា​ង​ឱ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត តាំងពីដើម​សប្តាហ៍​មក ក្នុង​ផ្នែក​មួយ​ធំ​របស់​ប្រទេស ចាប់ពី​កោះ​អូ​គី​ណា​វ៉ា ចុង​ខាងត្បូង​រហូតដល់​ភាគ​កណ្តាល​ប្រទេស ។ ពី​ភាគ​និរតី​ដល់​ភាគ​ឦសាន ចាប់​តាំងពីដើម​សប្តាហ៍​មក​មានការ​ប្រកាស​អាសន្ន​ពី​ភ្លៀង​ធ្លាក់ ខ្លាំង និង​ខ្យល់​ខ្លាំង ព្រមទាំង​រលក​សមុទ្រ​ធំៗ ៕