បន្ទាយមានជ័យ៖ បន្ទាប់ពីទទួលដំណឹងថាមានករណីក្រុមម៉ូតូទឹកបានបុកជនរងគ្រោះដែលកំពុងរាយមងយកត្រី ហើយបានបាត់ខ្លូួននៅក្នុងដងស្ទឹង សិរីសោភ័ណ កាលពីល្ងាចថ្ងៃទី២០តុលាមកនោះ គណះបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯ/ឧ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិប័ត្តការទ្រង់ទ្រាយធំចុះរាវរកជនសង្ស័យរងគ្រោះស្លាប់ នាព្រឹកថ្ងៃទី ២១ តុលា ២០១៩ នៅក្នុងដងស្ទឹងសិរីសោភ័ណ ភូមិបី សង្កាត់ព្រះពន្លា ។
នៅក្នុងប្រតិប័ត្តការនោះដែរមានវត្តមាន លោក ហ៊ីល រ៉ាយា អភិបាលក្រុងសិរីសោភ័ណ អាជ្ញាធម៏មូដ្នាន កងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងកងយោធពលខេមភូមិន្ទនៃតំបន់ប្រតិប័ត្តការសិករងខេត្តបន្ទាយមានជ័យ និងប្រជាការពារ ប្រើមធ្យោបាយសរុបរួមមាន ទូកស្មាច់ប្រើម៉ាស៊ីន ដងដោយ ខ្សែរពួ និងសំភារះសង្គ្រោះជាច្រើនទៀត ចុះរាវរកជនសង្ស័យថាត្រូវរងគ្រោះស្លាប់ ក្នុងឧបតិវហេតុ ម៉ូតូទឹកបុកខណះកំពុងដាក់មងរាយយកត្រីនៅក្នុងដងស្ទឹងសិរីសោភ័ណ។ 
សូមបញ្ជាក់ថា៖ ជនរងគ្រោះដោយក្រុមម៉ូទឹកស្រវឹងបុកស្លាប់កាលពីម្សិលមិញមានឈ្មោះ ឡាំ សារិន ភេទប្រុសអាយុ ៥២ឆ្នាំរស់នៅ ភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបនទាយមានជ័យក្បែរកន្លែងកើតហេតុ។
ចំពោះជនបង្ករត្រូវបានកម្លាំងនគបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យចាប់ខ្លួនបានហើយពីល្ងាចមិញ។ជនបង្ករមានឈ្មោះ លី ចិន្តា ភេទប្រុស អាយុ៣៦ ឆ្នាំមានមុខរបរជាជាងដែករស់នៅ ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរី
សោភ័ណ។ហើយត្រូវបានលោកឧត្ដមសេនីយ៍ ង៉ាន់ ចិន្ដា នាំមកចង្អុលបង្ហាញទីតាំងកើតហេតុ ដើម្បីបង្ករភាពងាយស្រូលដល់ក្រុមការងាររាវរកសាកសព។
រហូតមកដល់ពេលនេះ ក្រុមប្រតិប័ត្តការទ្រង់ទ្រាយធំចុះរាវរកជនសង្ស័យរងគ្រោះស្លាប់ដោយក្រុមម៉ូតូទឹកស្រវឹងបុកទូកនេសាទនៅដងស្ទឹងសិរីសោភ័ណ នៅមិនទាន់មានពន្លឺនៅឡើយទេ ចំណែកក្រុមគ្រួសារសពបានរៀបចំពិធីបុណ្យតាមប្រពៃណីនិងរងចាំទទួលសពមកតម្កល់ធ្វើបុណ្យផងដែរ៕ដោយ៖ ឃិន គន្ធា





































