ថៃ ៖ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃលោក ប្រាយុទ្ធ ចាន់អូឆា កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា បាននិយាយថា យោធាថៃ នឹងដើរតួនាទី ដូចជា ទីប្រឹក្សាផ្ទាល់ទៅកាន់រដ្ឋាភិបាល បណ្តោះអាសន្នដើម្បីកំណត់ឲ្យច្បាស់លាស់ថា ប្រទេសជាតិនឹងធ្វើដំណើរទៅមុខបានឆាប់ រហ័ស
ប្រកបដោយរបៀបវារៈដែលត្រូវគោលដៅ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃសៅរ៍ នេះថា លោកប្រាយុទ្ធ បច្ចុប្បន្នជា ប្រធានក្រុមប្រឹក្សារក្សាសន្តិភាព និង សណ្តាប់ធ្នាប់ជាតិ (NCPO) បានលើកឡើងថា ស្ថាប័ន របស់លោកនឹងជួយសម្រួលឲ្យមានការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន នៅយ៉ាងហោច ណាស់ខែកញ្ញា ខាងមុខនេះ ដើម្បីឈានទៅរកការដោះស្រាយបញ្ហាក្នុងប្រទេសចម្បងៗ ដូចជា សេដ្ឋកិច្ច, សង្គម, និង ផែនការអភិវឌ្ឍន៍នយោបាយជាដើម។
គួរបញ្ជាក់តាមសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ជាតិថៃ ដោយលោក ប្រាយុទ្ធ ថា យោធានឹងនៅតែបន្តទទួលបន្ទុកលើផ្នែកការពារសន្តិសុខជាតិ ស្របពេលដែលរដ្ឋាភិបាល បណ្តោះអាសន្ននឹងត្រូវដឹកនាំរាល់កិច្ចការទាំងអស់របស់ជាតិ។ រហូតមកដល់ពេលនេះ សេចក្តីព្រាងស្តីពីការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន កំពុងត្រូវបានយោធាពិនិត្យឡើងវិញ ហើយនឹងសម្រួលខ្លួនឯងឲ្យទៅជាទីប្រឹក្សាផ្ទាល់សម្រាប់រដ្ឋាភិបាលនោះ។
ប្រមុខដឹកនាំជាន់ខ្ពស់ថៃខាងលើបានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រថា “ប្រសិនបើគ្មានតួនាទី NCPO ជាទីប្រឹក្សា សម្រាប់រដ្ឋាភិបាលថ្មីទេនោះ រដ្ឋាភិបាលបណ្តោះអាសន្ននេះនឹងមិនអាច មានលទ្ធភាពដើរទៅមុនប្រកបដោយរបៀបវារៈត្រឹមត្រូវ និង រហ័សរហួននោះឡើយ។”