ប្រវត្តិសាស្រ្តស្នងការនគរបាលខេត្តកំពង់ធំធ្វើសន្និសិទ្ធសារព័ត៌មានការចាប់គ្រឿងញៀន៤០គីឡូក្រាមនិងចាប់មនុស្ស៤នាក់

0

ខេត្តកំពង់ធំៈ ជាប្រវត្តិសាស្រ្តសម្រាប់ខេត្តកំពង់ធំ ដែលបានបើកយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការបង្រ្កាបគ្រឿងញឿនរហូតដល់ទៅ ៤០គីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានខ្មែរ៣នាក់ និងជនជាតិថៃម្នាក់ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ស្ថិតនៅភោនីយដ្ឋានយីហោ រស់ សុខខុម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

កិច្ចសហប្រតិបត្តិការ បង្រ្កាបការជួយដូរគ្រឿងញៀនឆ្លងដែន ត្រូវបានដឹកនាំដោយ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោកសាយ វាសនា ព្រះរាជអាជ្ញារង និងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ រួមទាំងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះបង្រ្កាបបានជនសង្ស័យ ៤នាក់ និងរថយន្ត២គ្រឿង គឺរថយន្តហ្វតប្រផេះ អត់ស្លាកលេខមួយគ្រឿង និងរថយន្តហាយឡែឌឺ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2B-6025 ចំណែកជនសង្ស័យទី១ឈ្មោះ .គន់ វណ្ណះ ភេទប្រុស ទី២.ឈ្មោះ សុខ ប៊ុនសិរិឆៃ ភេទប្រុស និងទី៣ .ឈ្មោះ លី តឹក ភេទប្រុស ទី៤ឈ្មោះ សាក់ សេងសង ជាជនជាតិថៃ  ភេទប្រុសរស់នៅខេត្តតាក ប្រទេសថៃ ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក  កុសល់ ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា មុនឈាន​ដល់ការបង្រ្កាបគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំនេះ គឺត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ មុនឈានដល់ចាប់ពីជនសង្ស័យទាំង៤នាក់នេះ ដែលបាននាំគ្រឿងញៀនចេញពីតំបន់ច្រកជាំស្រង៉ាំ ក្នុងខេត្តឧត្តមានជ័យ លុះដល់ថ្ងៃទី១៩ ជនសង្ស័យបានធ្វើដំណើរមកជួបគ្នានៅខេត្តកំពង់ធំ ដោយប្រើប្រាស់រថយន្ត២គ្រឿង ហើយបានមកស្នាក់នៅ ក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីមើលភូមិសាស្រ្ត លុះដល់ថ្ងៃទី២១ជនសង្ស័យទាំងគ្នាបានផ្ទេរគ្រឿងញៀនពីឡាន ហ្វេតទៅដាក់រថយន្តហាងឡែនឌឺ និងបាននាំគ្នាទៅភោជនីយ៍ដ្ឋាន រស់ សុខខុម ទើបសមត្ថកិច្ចបានសម្រុក ចាប់ជនសង្ស័យទាំង៤នាក់ ហើយឆែករថយន្តប្រទះឃើញមានថ្នាំញៀន ប្រភេទថ្នាំញៀនបេតមហ្វេតាមីន ( ម៉ាទឹកកក ៤០គីឡូក្រាម ស្នើរនិង៤០គីឡូក្រាម។

លោក ឧត្តមសេនីយ៍ទោ អ៊ុក  កុសល់ បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញ របស់ឯកសតិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារគ្រឿងញៀន និងឯកឧត្តម សុខ លូ អភិបាលនិងជាប្រធានគណៈបញ្ជាការឯក ភាពខេត្តកំពង់ធំ និងការដឹកនាំសហការពីកម្លាំងជំនាញ និងបានសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ចុះបង្រ្កាបការជួញដូរគ្រឿងញៀនឆ្លងដែនបានជោគជ័យ ដែលមានបានរឹបអូសគ្រឿងញៀនបាន៤០ដុំ ស្មើរនឹង៤០គីឡូក្រាម និងរថយន្តចំនួន០២គ្រឿង ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តកំពង់ធំនៅរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ។

លោក ឧត្តមសេនីយ៍ទោ អ៊ុក  កុសល់ បានអំពាវនាវដល់ កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ កុំគិតថា គ្រឿងញៀនជាតួនាទីរបស់សមត្ថកិច្ច គឺត្រូវចូលរួមទប់ស្កាត់ការពារ ការជួញដូរ និងចែកចាយ ការសេព នៅក្នុងមូលរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ព្រោះគ្រឿងញៀនជាបីសាចបំផ្លាញ អានាគត់របស់លោកអ្នក និងសង្គម ។ដោយ ប៊ុន រដ្ឋា