ឯកឧត្តម គួច ចំរើន ៖ទណ្ឌិត សម សង្ស៊ី កំពុងរៀបចំផែនការទុច្ចរិត ញុះញង់ប្រជាជនអោយចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងបានចាត់ទុកថាការប្រកាសវិលចូលស្រុករបស់ លោក សម្ស៊ី គឺជាចូលមកដើម្បីបង្ករចលាចលសង្គមយ៉ាងពិតប្រាកដ។ដូច្នេះសូមកុំចាញ់បោកបុគ្គលនេះអោយសោះ

0

ព្រះសីហនុ៖ យើងត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាពសង្គមក្រោមការដឹកនាំរបស់រដ្ឋាភិបាលដើម្បីបន្តអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើនថែមទៀតនៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់ស្បៀងអាហារជូនប្រជាជនងាយរងគ្រោះក្នុងសហគមន៍មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា ខេត្តព្តះសីហនុ ៣០០គ្រួសារក្នុងនោះក៏មាននិវត្តន៍ជនមួយចំនួនផងដែរ។
មានគោលបំណងចូលរួមលើកកំពស់ជីវភាពនិងសម្រួលការលំបាករបស់ប្រជាជនក្រីក្រ ប្រជាជនងាយរងគ្រោះ មនុស្សចាស់ កុមារ ជនពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ និងមន្ត្រីរាជាការចូលនិវត្តន៍ ជាដើម។
ពិធីនេះបានធ្វើឡើងនៅបរិវេណវត្តឧត្តមព្រឹក្សា ហៅវត្តព្រែកក្រាញ់ មានទីតាំងនៅភូមិព្រែលក្រាញ់ឃុំសាមគ្គី ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ក្រៅពីការផ្តល់ស្បៀងអាហារក៏មានការហូបអាហាររួមគ្នាផងដែរ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងស្តារយុវនិតិសម្បទា ដែលបានយកចិត្តទុកដាក់ក្នុងការជួយគាំពារដល់ប្រជាជនក្រីក្រនិងជនងាយរងគ្រោះនានានៅខេត្តព្រះសីហនុ។ឯកឧត្តមបានរំលឹកដល់មន្ត្រីទាំងអស់ត្រូវបន្តយកចិត្តទុកដក់ចំពោះជីវភាព និងសុខមាលភាពប្រជាជនជាពិសេសជនងាយរងគ្រោះទាំងអស់នៅក្នុងខេត្តព្រះសីហនុ។
ជាមួយនេះ ឯកឧត្តម ក៏បានបញ្ជាក់អំពីគម្រោងការក្នុងការស្ថាបនានិងជួសជុលផ្លូវចំនួន២៤ខ្សែឡើងវិញក្នុងចំណោមផ្លូវ៣៤ខ្សែដែលបានរងការខូចខាតនាពេលកន្លងមកអោយបានល្អប្រសើរឡើងវិញផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមការងារជំនាញកំពុងធ្វើការកិច្ចការនេះយ៉ាងសកម្មរាល់ថ្ងៃដើម្បីធ្វើអោយឡើងវិញប្រកបដោយគុណភាពឆ្លើយតបនឹងការស្ថានភាពចរាចរណ៍នាពេលសព្វថ្ងៃ។
ចំពោះមុខនេះកំពុងជួសជុលបន្ទាន់នូវផ្លូវមួយចំនួនដើម្បីសម្រួលការកកស្ទះចរាចរណ៍។
ឯកឧត្តម បន្តថា ទន្ទឹមនេះក៏មានឧបសគ្គ័មួយចំនួនដែរដោយសារភ្លៀងនៅតែបន្តធ្លាក់នាំអោយអ្នកជំនាញជួបការលំបាកក្នុងការធ្វើផ្លូវ។តែយ៉ាងណាស្របតាមការគិតគូរយ៉ាងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម គួច ចំរើន មានសុទិដ្ឋិនិយមថា ស្ថានភាពខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយប្រើប្រាស់កញ្ចប់ថវិកាបម្រុងរបស់រាជរដ្ឋាភិបាលនិងថវិការរបស់ខេត្តខ្លះដែរ។ឯកឧត្តម បានក្រើនរំលឹកអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនអោយមានភាពប្រសើរឡើងដើម្បីជាប្រយោជន៍ដល់ប្រជាជនយើង។
លោក សំសភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា ខេត្តព្រះសីហនុ មានគូសបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងសំណូមរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការកាត់បន្ថយភាពរងគ្រោះនិងងាយរងគ្រោះសំដៅលើកកំពស់កំរិតជីវភាពរបស់ប្រជាជនងាយរងគ្រោះ ជនមានពិការភាព កុមារកំព្រា អនិតិជន ជនរងគ្រោះដោយសារសារធាតុញៀន អតីតយុទ្ធជន មន្ត្រីរាជការចូលនិវត្តន៍ មន្ទីរសង្គមកិច្ច បានចូលរួមយ៉ាងសកម្មអនុវត្តការងារអាទិភាពចំនួន៨ចំណុចរបស់ក្រសួងសង្គមកិច្ចដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១.លើកកំពស់សុខមាលភាពសង្គមនិងកិច្ចការគ្រួសារ តាមរយៈសកម្មភាពជួយសង្គ្រោះបន្ទាន់សម្រាប់ជនក្រីក្រងាយរងគ្រោះជាមធ្យម៤០០គ្រួសារក្នុង១ឆ្នាំ។ពន្យល់ផ្សព្វផ្សាយបញ្រ្ជាបការយល់ដឹង លើកទឹកចិត្ត និងទប់ស្កាត់អំពើហិង្សាក្នុងគ្រយសារ ផ្តល់សេវាអប់រំសុខភាព និងអប់រំផ្លូវចិត្ត….។ល។
២.លើកកំពស់សុខមាលភាពកុមារនិងយុវនិតិសមម្បទា ដោយមានការសហការជាមួយអង្គការជាតិ អន្តរជាតិថែទាំកុមារនិងកុមមារងាយរងគ្រោះ។
៣.លើកកំពស់សុខមាលភាពជនមានពិការភាព តារយៈកិច្ចសហការជាមួយមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ៤.លើកកំពស់សុខមាលភាពមនុស្សចាស់ តាមរយៈការបង្កើតសហគមន៍មនុស្សាចាស់តាមភូមិ/ឃុំ៥.លើកកំពស់វិស័យអតីតយុទ្ធជន តាមរយៈការបើកផ្តល់ជូនគោលនិងការផ្តល់សេវាព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនបង់កម្រៃ។
៦.លើកកំពស់វិស័យអតីតមន្ត្រីរាជការស៊ីវិល តាមរយៈការបើកផ្តល់ជូនរបបគោលជូននិវត្តន៍ជននិងជនបាត់បង់សម្បទាវិជ្ជាជីវៈនិងអ្នកនៅក្នុងបន្ទុកបានទាន់វេលា។
៧.បង្កើតរបបសន្តិសុខសង្គមសំរាប់ប្រជាជនទូទៅ៨.ពង្រឹងសមត្ថភាពស្ថាប័ននិងភាពជាដៃគូ មន្រ្តីក៏ដូចជាបុគ្គលឹកសង្គមទាំងអស់ទទួលបានការបំប៉នជំនាញជាប្រចាំ។គិត្រឹម៩ខែឆ្នាំ២០១៩នេះធ្វើបានចំនួន២១លើក។
លោក សំ សភា បានបង្ហាញការប្តេជា្ញចិត្តខិតខំបំពេញការងារជួយប្រជាជនងាយរងគ្រោះជាបន្តទៀតដើម្បីធ្វើស្ថានភាពជីវភាពពួកគាត់កាន់តែល្អប្រសើរសូមបញ្ជាក់ថាអំណោយដែលត្រូវបានផ្តល់ជូននៅពេលនេះមាន៖អង្ករ ត្រីខ មី ធុងទឹក ទឹកត្រី ទឹកស៊ីអ៊ីវ មុង កន្ទេល ភួយ និងថវិកាមួយចំនួន។
ដោយ ៖ខៀវ សាវ៉ុន