ពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត

0

ខេត្តកំពត់ៈ ព្រឹកត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រតិភូពេញសិទ្ធិសន្និបាតក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៣១០នាក់ ។ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ សំណូមពរដល់អង្គសន្និបាតលើចំណុចមួយចំនួន រួមមាន៖
ស្នើសុំជួយអន្តរាគមន៍លើការបង់ថវិកាសមាជិកភាពឃុំ សង្កាត់ ក្រុង ស្រុក ពីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុង ស្រុក ស្មៀនឃុំ សង្កាត់ ជូនសមាគម។
ស្នើសុំប្រធានរតនាគារខេត្ត ជួយសម្របសម្រួលក្នុងនីតិវិធីកិច្ចការហិរញ្ញវត្ថុ ដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភាពងាយស្រួលក្នុងការអនុវត្ត។ស្នើសុំកិច្ចសហការពីមន្ទីរ ស្ថាប័ន អង្គភាពជំនាញ ជួយគាំទ្រសកម្មភាពសមាគម។ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ២លានរៀល ជូនដល់សមាគម ដើម្បីបំរើយន្តការការងារទូទៅរបស់សមាគម។ព្រឹក ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រតិភូពេញសិទ្ធិសន្និបាតក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៣១០នាក់ ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ សំណូមពរដល់អង្គសន្និបាតលើចំណុចមួយចំនួន រួមមាន៖ស្នើសុំជួយអន្តរាគមន៍លើការបង់ថវិកាសមាជិកភាពឃុំ សង្កាត់ ក្រុង ស្រុក ពីអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុង ស្រុក ស្មៀនឃុំ សង្កាត់ ជូនសមាគម។
ស្នើសុំប្រធានរតនាគារខេត្ត ជួយសម្របសម្រួលក្នុងនីតិវិធីកិច្ចការហិរញ្ញវត្ថុ ដើម្បីឲ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មានភាពងាយស្រួលក្នុងការអនុវត្ត។ស្នើសុំកិច្ចសហការពីមន្ទីរ ស្ថាប័ន អង្គភាពជំនាញ ជួយគាំទ្រសកម្មភាពសមាគម។ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកា ២លានរៀល ជូនដល់សមាគម ដើម្បីបំរើយន្តការការងារទូទៅរបស់សមាគម ៕