រដ្ឋមន្ត្រីការបរទេសអាមេរិកលោកJohn Kerry បានបំពេញទស្សនកិច្ច អាហ្វហ្គានិស្ថាន ដើម្បីកាត់មន្ថយភាពតានតឹង ក្រោយពេលមានការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការមន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងប្រទេសនេះកាលពីខែមុន។ នៅក្នុងតំណើរ
ទស្សនកិច្ចលើកនេះលោកចងឃើរីនឹងជួយពិភាគ្សាដោយផ្ទាល់ជាមួយបេក្ខភាពទាំង២រូបដែលប្រកាស់ជាប់ឆ្នោតរៀងៗខ្លួននោះ គឺលោកAbdullah Abdullah និងAshraf ghani។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏មានជំនួបពិភាគ្សាជាមួយប្រធានាធិបតីហាមីកកាសៃ ដែលជីតបញ្ចប់អាណាត្តិទៅហើយនោះផងដេរ។ បណ្តាលមន្ត្រីជាន់ខ្ពស់អាមេរិក បានប្រមានថាវិវាទនិងអសន្តិសុខនិងកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានិស្ថាន ក៏ដូចជាការធ្វើឲ្យបាត់បង់ទំនុកចិត្តរបស់បណ្តាប្រទេសលោកខាងលិច ប្រសិនបើបេក្ខភាពទាំងពីរព្យាយាមយកឈ្នះតាមរយៈបំពាន់ច្បាប់នោះ។ លទ្ធផងជាបឋមបានបង្ហាញឲ្យឃើញថា លោកGhani ទទួលបានសម្លែងគាំទ្ររហូតដល់56,44%ចំណែកលោកAbdullah ទទួលបានសម្លែងគាំទ្រតែ43,56% ប៉ុណ្ណោះ។
បេក្ខភាពទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកពីការមន្លំសន្លឹកឆ្នោត។ លទ្ធផងរាប់សន្លឹកឆ្នោតនៅក្នុងការិយាល័យ ៧ពាន់កន្លែងនឹងត្រូវប្រកាស់នៅថ្ងៃទី២២ខែកក្កដាខាងមុខនេះ។ ការដែលលោកចងឃើរីបំពេញទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានិស្ថានបង្ហាញឲ្យឃើញថាអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហឹង្សាដែលអាចកើតឡើងក្រោយការបោះឆ្នោតនៅក្នុងប្រទេសនេះ ពិសេសក្រោយអាមេរិកត្រូវដកទាហានចេញនៅចុងឆ្នាំ២០១៤។ ជាមួយគ្នានេះការវាយប្រហារពីក្រុមតាលីបង់ក៏កើនឡើងនៅក្នុងប្រទេសអាហ្វហ្គានិស្ថានៅគ្រប់ទិសទី។ ប៉ូលិសខេត្តកាន់ដាហារ លោកអាប់ឌុលរ៉ាហ្ស៊ិក អះអាងថា ការវាយប្រហារតាមបែបផ្សេងៗ ក្នុងនោះរួមមានការវាយប្រហារអត្តឃាតផងត្រូវបានធ្វើកាលពី ថ្ងៃទី៩ កក្កដា ដោយជាមួយគ្នានេះពួកតាលីបង់នៅទីក្រុងកាន់ដាហារ ទីរួមខេត្តមានឈ្មោះដូចគ្នា ស្ថិតនៅចម្ងាយ៤៥០គីឡូម៉ែត្រខាងត្បូងក្រុងកាប៊ុល បណ្តាលឱ្យមនុស្សស្លាប់៣១នាក់ ក្នុងនោះមានពួកអ្នកវាយប្រហារ២២នាក់ ហើយមនុស្ស៩នាក់ទៀតត្រូវរបួស ។
ក្នុងសន្និសីទកាសែតមួយលោករ៉ាហ្ស៊ិក ថ្លែងថា ជនអត្តឃាត២២នាក់កាលពីព្រឹកថ្ងៃទី៩ កក្កដា បានធ្វើការវាយលុកយ៉ាងសាហាវមួយប្រឆាំងទីចាត់ការប៉ូលិស និងការិយាល័យរបស់អភិបាលខេត្ត រួចកងកម្លាំងសន្តិសុខបានតបតវិញ ដោយសម្លាប់ពួកអ្នកវាយប្រហារទាំងអស់រយៈពេលមិនដល់១ម៉ោងផង ។ចំណែកលោកការី យូស៊ូហ្វអាហ៍ម៉ាឌី អ្នកនាំពាក្យរបស់ពួកតាលីបង់ថ្លែងទៅកាន់សារព័ត៌មានតាមទូរស័ព្ទ ថា នោះជាការវាយប្រហាររបស់ក្រុមគេ ។ ពួកឧទ្ទាមតាលីបង់ដែលប្រយុទ្ធប្រឆាំងនឹង រដ្ឋាភិបាលបានបង្កើនសកម្មភាពរបស់ពួកគេក្រោយប្រកាសពីការវាយលុក រដូវផ្ការីករបស់ពួកគេពីខែឧសភាមក ។ ការវាយប្រហារនៅក្រុងកាន់ដាហារនោះជាការវាយលុកចម្បងមួយរបស់ពួក តាលីបង់នៅភាគខាងត្បូងអាហ្វហ្គានីស្ថានរយៈពេល១សប្តាហ៍កន្លងមក នេះ ៕