កងកម្លាំងកងយោធពលខេមរភូមិន្ទនៃបញ្ជាការដ្ឋានតំបន់សឹកខេត្តកំពង់ធំបានទទួលអាវរងាពីសម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំៈ  កងកម្លាំងកងយោធពលខេមរភូមិន្ទនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ បានទទួលអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លា ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិតិបណ្ឌិត ប៊ុន  រ៉ានី ហ៊ុន សែន  ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ មកលើកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងបានគិតគូររាល់រដូវកាល ទាំងរដូវភ្លៀង និងរដូវរងារ រួមទាំងបានលើកទឹកចិត្ត ដល់កងកម្លាំងក្នុងកម្មវិធីរដូវបុណ្យទាននីមួយៗទៀតផង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង បាននាំយកអាវរងារ ដែលជាការគិតគូររបស់ សម្តេចនាយរដ្ឋមន្រ្តី ចែកជូនដល់បងប្អូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីប្រើប្រាស់ក្នុង រដូវរងារដែលកំពុងតែខិតចូលមកដល់ឆាប់ៗខាងមុខនេះ ។

 

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន បានមានប្រសាសន៍ថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន  សែន  និង សម្តេច កិត្តិព្រិទ្ធបណ្ឌឹត ប៊ុនរ៉ានី ហ៊ុន សែន  តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមទាំងក្រុមគ្រួសារយោធិនផងដែរ បើទោះបីជាបងប្អូនបានចូលនិវតន៍ជនក្លាយទៅជាអតីតយុទ្ធជនទៅហើយក្តី ក៏សម្តេចទាំងពីរ បង្កើតជាសមាគមអតីតយុទ្ធជនសម្រាប់ជួយគាំពាថែរក្សា រួមទាំងផ្តាំផ្ញើរឲ្យអាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ មើលថែរឲ្យដូចជាបង ដូចជាប្អូន ឳពុកម្តាយ និងជួយដោះស្រាយរាលការខ្វះខាត និងគ្រោះមហន្តរាយពីធម្មជាតិផ្សេងៗ ។

 

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន ក៏បានបញ្ជាក់ថា សម្តេចតេជោហ៊ុន  សែន ត្រូវបានកងទ័ពទាំងអស់ ចាត់ ទុកជាអគ្គភស្ដុភារជាន់ខ្ពស់  របស់កងយោធពលខេមរភូមិន្ទ ដែលតែងតែធានានូវការហូបចុក ការស្នាក់នៅ  និងមើលថែរក្សាសុខភាពជូនបងប្អូនផងដែរ ជាកងកម្លាំង ជាអតីតយុទ្ធជន និងជាប្រជាពលរដ្ឋ ទីណាមានទុក្ខទីនោះមានក្រុមការងារសម្តេចចុះជួយគ្រប់ទិសទី ដូច្នេះក្នុងនាមជា ថ្នាក់ដឹកនាំ និងកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់សូមប្តេជ្ញាស្មោះត្រង់ គាំទ្រការដឹកនាំរបស់សម្តេច ដើម្បីឲ្យប្រទេសទទួលបានសន្តិភាព និងការអភិវឌ្ឍន៍បន្តទៅទៀត  ។

ដោយ  ប៊ុន រដ្ឋា