ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តចុះផ្តល់អំណោយដល់ប្រជាពលរដ្ឋបីគ្រួសារដែលជាជនពិការ

0

កំពង់ធំ៖ សកម្មភាពមនុស្សធម៌របស់ ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្ត ការងារមនុស្សធម៌ចុះជួយដល់ប្រជាពលរដ្ឋទីទ័ល់ក្រនិងពិការ ដែលកំពុងតែរស់នៅក្នុងទឹកដីនៃខេត្តកំពង់ធំ ដូចភ្លៀងរលឹម ក្រោយពេលដែលបានបញ្ចប់ការងារស្នូលរបស់អង្គភាព ត្រូវបានឆ្លៀតពេលចុះសួរសុខទុក្ខ សំណេះសំណាលជាមួយប្រជាពលរដ្ឋ បង្កើនភាពជិតស្និទ្ធ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ។ក្នុងដំណើរចុះសួរសុខទុក្ខនេះ គឺត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៩ ដែលបានដឹកនាំ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមាន ការចូលរួមពីសំណាក់អាជ្ញាធរដែនដី បានជួយឧបត្ថម្ភស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ ៣គ្រួសារ ក្នុងនោះគឺលោកយាយ រស់ រឹម  អាយុ៩៣ ពិការភ្នែកចាស់ជរា រស់នៅក្នុងខ្ទមស្លឹកធ្លុះធ្លាយ ទី២លោក គង់  ឡោម  អាយុ៥២និងភរិយា  ឈ្មោះហ៊ឹម សុន អាយុ៤៨ ឆ្នំា ស្វាមីមានជំម្ងឺប្រចាំកាយមិនអាចប្រកបមុខរបរអ្វី បាន ភរិយាគាត់ប្រកបមុខរបរទួលនំលក់ ទី៣អ្នកមីង គង់  ម៉េត អាយុ៤៩ ឆ្នំា ប្រកបមុខរបរធ្វើសម្លរម្ជូរគ្រឿងដើរលក់ក្នុងភូមិគ្រាន់បានប្រាក់ចញ្ចឹមគ្រួសារ រស់នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។នៅក្នុងឳកាសចុះសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំអំណោយរបស់ ឯកឧត្តម នាយ ឧត្ដមសេនីយ៍ គន់  គីម  ទេសរដ្ឋមន្រ្តី ទទួលបន្ទុកអតីតយុទ្ធជន អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់ជួន ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន៥០ គីឡូក្រាម មីម៉ាម៉ាចំនួន ២កេស  ទឹកត្រីទឹកស៊ីអ៊ីវចំនូន ២យួរ   និងថវិកាមួយចំនួន   ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ អប់រំកូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន បើពុំមានការចូលរួមពីបងប្អូនទេ ក៏ពុំបានលុបបំបាត់ចោលទាំងស្រុងនូវបញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋារបស់លោកអ្នកបានទេ មិនតែប៉ុណ្ណោះមិនត្រូវ ចាត់ទុកថា បញ្ហាគ្រឿងញៀនជាតួនាទីរបស់ សមត្ថកិច្ចដែលជាអ្នកទទួលខុសត្រូវនោះទេ និងគ្មានភាពជោគជ័យណាមួយទទួលបានជោគជ័យនោះទេ បើគ្មានការសហការពីបងប្អូន និងអាជ្ញាធរមូលដ្ឋាន ។

ដោយ ប៊ុន រដ្ឋា