ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និង តូបលក់ដូរមួយត្រូវបាន អគ្គិភ័យឆាបឆេះទាំង ស្រុង

0

កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង និង តូបលក់ដូរមួយត្រូវបាន អគ្គិភ័យឆាបឆេះទាំង ស្រុង ហេតុការណ៍គ្រោះអគ្គីភ័យនេះបាន កើតឡើងកាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ នៅចំណុច ភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះទី១ -មានឈ្មោះ សួន សុវណ្ណរិទ្ធ ភេទប្រុស អាយុ៥៧ ឆ្នាំ ផ្ទះធ្វើអំពីឈើដំបូលប្រក់ក្បឿង ជញ្ជាំងក្តា មានទំហំ០៦មx០៧ម ,ឆេះអស់ទាំងស្រុង។ផ្ទះទី២-ម្ចាស់ឈ្មោះ គង់ ឆេងអ៊ីម ភេទស្រី អាយុ៨៧ឆ្នាំ ផ្ទះធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា,ទំហំ០៧x១២ម,ឆេះទាំងស្រុង និង តូបមួយធ្វើអំពីស័ង្កសី ទំហំ០៣មx០៣ម ឆេះអស់ទាំងស្រុង ។

សមត្ថកិច្ចបន្តថា ហេតុការអគ្គីភ័យនេះកម្លាំង ជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ ១,រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរ បាលខេត្តកំពង់ធំ១គ្រឿង-២,រថយន្តពន្លត់ អគ្គីភ័យ របស់ អធិការនគរបាលស្រុកបារាយណ៍ ១គ្រឿង- ៣,រថយន្តពន្លត់អគ្គីភ័យ របស់ អធិការដ្ឋាន នគរបាលស្រុកសន្ទុក១ គ្រឿង-៤,រថយន្ត ពន្លត់អគ្គីភ័យ របស់ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន០១គ្រឿង ដោយអន្តរាគមន៍បាញ់ ពន្លត់រហូតដល់៤ទៀបភ្លឺទើប រលត់ សរុប អស់ ទឹក ២៨ម៉ែត្រគូប ។

សមត្ថកិច្ច បានសន្និដ្ឋាន បឋមថា មូលហេតុ គឺ បណ្ដាលមកពី ឆ្លងចរន្តអគ្គីសនី ទើបឆាបឆេះ បង្កទៅជាអគ្គីភ័យតែម្ដង ប៉ុន្តែមិនបណ្ដាលឲ្យ មានមនុស្សរងរបួសនោះទេ គ្រាន់តែខូច ខាតផ្ទះចំនួន២ខ្នងតូបលក់ដូរមួយ និងទ្រព្យ សម្បត្តិ មួយចំនួនធំ ៕