សៀមរាប៖ ព្រះសង្ឃគ្រប់គ្រងវត្តអធ្វារ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប បានប្រតិកម្មចំពោះការចោទប្រកាន់ថាព្រះអង្គនិងព្រះសង្ឃនៅក្នុងវត្តនេះ បានលួចកាប់ឈើនៅពេលយប់ គឺជារឿងមិនពិតទេ។
ព្រះភិក្ខុ ភឿនដៃ ជាគ្រូសូត្រស្តាំ វត្តអធ្វារ មានសង្ឃដីការកាលពីរសៀលថ្ងៃទី ២៤ ខែតុលា ថាតាមពិតឈើ១ដើម ដែលព្រះសង្ឃ រួមនិង គណៈកម្មការវត្ត ទៅអារទាំងយប់នោះ ដោយសាតែព្រះសង្ឃមួយអង្គ ដែលចេះ កាន់រណាយន្ត បានជាប់រវល់ខ្លាំងនៅពេលថ្ងៃ ទើបបានជាសំរេចនាំគ្នាទៅអាររំលំនៅពេលយប់។
ព្រះគ្រូសូត្រស្តាំដដែល មានថេរៈដិការទៀតថា ឈើមួយដើមដែលព្រះសង្ឃនិងគណកម្មការវត្តនាំគ្នាទៅអាររំលំនោះ គឺត្រូវរន្ទះបាញ់ជាយូមកហើយ ទើបតែកាលពីថ្ងៃទី១៥ ខែតុលា ព្រះសង្ឃ ក៏សម្រេចនាំគ្នាទៅកាប់ឈើទាលមួយដើមនោះបំណងអារធ្វើជាគ្រឿងដំបូលកុដិ ដែលកំពុងសាងសង់ ដោយមិនបានសុំច្បាប់ពីមន្ត្រីជំនាញជាមុន។
បន្ទាប់ពីព្រះសង្ឃអារឈើទាល១ដើមនោះ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង មេព្រៃខេត្ត ក៏បានចុះទៅចាប់និងរឹបអូសយកទៅរក្សាទុកដោយអះអាងថា ខុសច្បាប់។
ក្រោយពីក្រុមនគរបាលនិងមេព្រៃ ចុះទៅចាប់យកឈើនោះរួចមក គេឃើញបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញព័ត៌មានមួយចំនួន បានចុះផ្សព្វផ្សាយព័ត៌មានអំពីរឿងនោះ ដោយធ្វើការវាយប្រហារទៅក្រុមព្រះសង្ឃនិងគណៈកម្មការវត្តអធ្វារថាបានលួចអារឈើជាច្រើនដើមទាំងយប់នៅជិត ប្រាសាទ ក្នុងបរិវេណវត្ត ដើម្បីលក់អោយឈ្មួញទាំងយប់។
ព្រះសង្ឃវត្តអធ្វារ ការផ្សាយពត៌មានមិនពិតទាំងនេះ ធ្វើអោយប៉ះពាល់ដល់ស្ថាបន័សង្ឃ និង ស្ថាបន័រដ្ឋ យ៉ាងខ្លាំង ដែលព្រះអង្គមានការសោកស្ដាយ ៕





































