ខេត្តកំពង់ធំ៖ សូមបញ្ជាក់ផងដែលថា ស្រុកតាំងគោគ ពីជាស្រុកថ្មីមួយ ដែលបានបំបែកចេញពីស្រុកបារាយណ៍ ខេត្តកំពង់ធំ តាមការយកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល និងយោងតាមកំណើនការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋ ដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រងផ្នែករដ្ឋបាលភូមិ ឃុំ របស់ស្រុកតាំងគោក ដែលមានចម្ងាយពីទីរួមខេត្តកំពង់ធំ ប្រមាណជាង៦០គីឡូម៉ែត្រ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន និងគ្រប់បណ្ដាកងឯកភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅប្រជុំត្រួតពិនិត្យកិច្ចិការសាងសង់ទីតាំងផ្នែកសឹករងតាំងគោក ដែលជាស្រុកបង្កើតថ្មី ដែលមានទីតាំងនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់លោក មេបញ្ជាការ មេបញ្ជាការរង និងនាយទាហានទាំងអស់ ក្នុងផ្នែកសឹករងតាំងគោក ដែលបានសាងសង់អគារ សម្រាប់ធ្វើការនិងស្នាក់នៅ និងបានអគុណចំពោះសប្បុរសជនដែលជាអាជីវករ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំបណ្ដាកងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយឧបត្ថម្ភថវិកា និងសម្ភារៈ ដល់ការសាងសង់ទីតាំងថ្មីរបស់បញ្ជាការដ្ឋានផ្នែកសឹករងតាំងគោក ដែលមានទំហំ ៥ម៉ែត្រx១៦ម៉ែត្រ បន្ទប់ទឹកមួយសាងសង់ពីបេតុង ឆ្អឹងដែកប្រក់ស័ង្កសី ដែលបានអំណោយសម្ភារៈថវិកាក្នុងការសាងសង់គិតទឹកប្រាក់អស់ប្រមាណជាង ៥,០០០$ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនយោធិន តាមបណ្ដាអង្គភាពជួយឧបត្ថម្ភជា តុ កៅអី ចង្ក្រានចាន ឆ្នាំង និងសម្ភារះប្រើប្រាស់មួយចំនួនទៀត ជូនផ្នែកសឹករងតាំងគោក ដែលទើបករវែក ករឆ្នាំងថ្មីនេះផងដែរ។
លោកវរសេនីយ៍ត្រី សេង សូត្រ មេបញ្ជាការផ្នែកសឹករងតាំងគោក និងមេបញ្ជាការរង នាយទាហានរងទាំងអស់ សូមគោរពថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានគិតគូរយកចិត្តទុកដាក់ក្នុងការកសាង ទីតាំងថ្មីនេះ និងបានប្ដេជ្ញាចិត្តការការពារជាតិសាសនាព្រះមហាក្សត្រ និង ប្តេជ្ញាចិត្តដាច់ខាតថែរក្សារក្សាឲ្យបានសុខសន្តិភាពនិងការអភិវឌ្ឍន៍ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដោយ ប៊ុន រដ្ឋា





































