​​ជាង​មួយ​លាន​នាក់​ធ្វើការ​ក្នុង​វិស័យ​សាធារណៈ​ធ្វើ​កូដកម្ម​នៅ​អង់គ្លេស​

0

​ញូ​វ​កា​សលៈ​មនុស្ស​ជាង​មួយ​លាន​នាក់​ធ្វើការ​ក្នុង​វិស័យ​សាធារណៈ​ធ្វើ​កូដកម្ម​នៅ​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​មេដឹកនាំ​សហជីព​បាន​បដិសេធ​ដោយ​មិន​បង្ហាញថា​តើ​ភាគច្រើន​នៃ​សមាជិក​របស់​ពួកគេ​បាន​បោះឆ្នោត​ដើម្បី​ទទួលយក​សកម្មភាព​បែ​ប​នេះ​បន្ត​ឬទេ​។ នេះ​បើតាម​វេ​ប​

សាយ​បរទេស​ដេលី​មែ​ល​ផ្សាយ​កាលពី​ថ្ងៃទី​១០ កក្កដា ២០១៤​នេះ​។​ ​បើតាម​បរភព​នេះ​បាន​ឲ្យ​ដឹងថា ក្រុមអ្នកតវ៉ា​នេះ​តំណាង​មកពី​ក្រុមកម្មករ​សាធារណៈ ក្រុម​គ្រូបង្រៀន ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ មន្ត្រី​នៃ​ការិយាល័យ​លិខិតឆ្លងដែន​, ទីប្រឹក្សា មជ្ឈមណ្ឌល​នានា បុគ្គលិក​តុលាការ និង​និយោជិត​កម្មករ​ក្រុមប្រឹក្សា​ផ្សេងៗ បាន​ដើរចេញ មកជា​ហូរហែ​នៅ​ក្រុង​ញូ​វ​កា​សល ហើយ​បណ្តា​កន្លែង​ដទៃទៀត​ក៏ត្រូវ​បានចេញ មក​ដង្ហែ​តាម

ដង ផ្លូវ​នៅ​ទូទាំងប្រទេស​ផងដែរ (Teachers, firefighters, passport office workers, job centre advisers, courts staff and council workers have all walked out and are manning picket lines across the country)​។ ​មន្ត្រីរាជការ​សាធារណៈ​ទាំងនេះ​បាន​ចូលរួម​ក្នុង​កូដកម្ម​មួយថ្ងៃ​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​ដ៏​ជូរចត់​ពី​បញ្ហា​ប្រាក់ខែ ប្រាក់​សោធន​និវត្តន៍ និង​ការកាត់បន្ថយ​ការចំណាយ​ការងារ​។ មិនទាន់មាន​ការឆ្លើយ​តប ឬ​ដំណោះស្រាយ​យ៉ាងណា​នៅឡើយ​ទេ កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕newcastle newcastle1 newcastle1a