សាលាខេត្តកំពងធំបានរៀបចំក្រុមបាល់ទាត់ដើម្បីចូលរួមថ្នាក់ជាតិ SOCCER LEAGUE លើកទី៥ ឆ្នាំ២០១៩

0

កំពង់ធំ = នៅរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំបានជួបសំណេះសំណាលជាមួយក្លឹបបាល់ទាត់យុវជនខេត្តកំពង់ធំដែលបានត្រៀមរួចរាល់មុននឹងចេញដំណើរចូលរួមប្រកួតយក ពានរង្វាន់បាល់ទាត់ SOCCER LEAGUE លើកទី៥ ឆ្នាំ២០១៩ នៅភ្នំពេញ នៅថ្ងៃខាងមុខនេះ ។
ដឹកនាំដោយលោក យ៉ូវ សេងគុណ ជាប្រធាន , លោក ឃុន ប៊ុនហូរ អគ្គលេខាធិកា , លោក រិទ្ធចាន់គុណ អ្នកចាត់ការទូទៅ , លោក ទៀតដារ៉ាសុខា ជាគ្រូបង្ហាត់ និងមានកីឡាករមួយក្រុម ចំនួន ២០ នាក់ សំរាប់ចូលរួមប្រកួតពានរង្វាន់បាល់ទាត់ SOCCER LEAGUE លើកទី៥ ឆ្នាំ២០១៩។
ដែលប្រព្រឹត្តទៅនៅ ថ្ងៃទី ០៦ ខែ វិច្ចិការ ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ក្រុមបាលទាត់យុវជនសេនាស្នា ប្រកួតជាមួយនិង ក្លឹបបាលទាត់យុវជនខេត្តកំពង់ធំ នៅកីឡាដ្ឋាន ខ ភ ម ស្តាតចាស់។
ថ្ងៃទី ០៧ ខែ វិច្ចិការ ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល ក្លឹបបាលទាត់យុវជនខេត្តកំពង់ធំ ប្រកួតជាមួយ សកលវិទ្យាល័យឯកទេសនៃកម្ពុជា នៅពហុកីឡាដ្ឋានជាតិ។
ថ្ងៃទី ០៩ ខែ វិច្ចិការ ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ក្លឹបបាលទាត់យុវជនខេត្តកំពង់ធំ ប្រកួតជាមួយ ដីឡូត៍ តួន អើស្តារី នៅពហុកីឡាដ្ឋានជាតិ។
ថ្ងៃទី ២១ ខែ វិច្ចិការ ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល ក្លឹបWHITE TIGER FCI ប្រកួតជាមួយក្លឹបបាលទាត់យុវជនខេត្តកំពង់ធំ នៅពហុកីឡាដ្ឋានជាតិ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា សុំអោយកីឡាករយើង ខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីដណ្ដើមជ័យជំនះជូនខេត្តយើង និងជាមុខមាត់របស់ខេត្តយើងផងដែរ៕ប៊ុនរិទ្ធី