កំពង់ធំៈ ដំណើររឿងលំអិត នៃការវិវឌ្ឍន៍ ក្នុងករណីសំណុំរឿងព្រហ្មទណ្ទលេខ ៥៨៦ ពាក់ព័ន្ឋនិងការបង្រ្កាបគ្រឿងញៀនចំនួន១០០គ.ក ឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន៦នាក់ ក្នុងខេត្តកំពង់ធំ ក្រោមការដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរប្រឆាំគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ រួមទាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល និងកម្លាំងអធិការស្រុកកំពង់ស្វាយ និងត្រូវបានរកឃើញថ្នាំញៀនប្រភេទ បេតមហ្វេតាមីន ( ម៉ាទឹកកក) គ្រប់ចំនួន១០០គ.ក តាមការស្រាវជ្រាវតាមដានអស់រយះពេលជាយូរ ទើបសម្រេចការងារទទួលបានជោគជ័យ១០០ភាគរយ។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ ជនសង្ស័យ៣នាក់ បានណាត់ជួបគ្នានៅថ្នល់បំបែកកំពង់ធំព្រះវិហារ ក្នុងខេត្តកំពង់ធំដោយប្រើប្រាស់រថយន្តម៉ាកហ្វតពណ៌ទឹកប្រាក់អត់ស្លាកលេខ ដោយរងចាំជនសង្ស័យម្នាក់ទៀតមកពីខេត្តបាត់ដំបង ដែលបានប្រើប្រាស់រថយន្តហាឡែនឌឺ ពណ៌ទឹកប្រាក់ លុះជនសង្ស័យទាំង៤នាក់បានជួបគ្នា ក៏បាន នាំគ្នាមកស្នាក់នៅផ្ទះសំណាក់ បានហួន ស្ថិតក្នុងសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ លុះដល់ថ្ងៃទី២០ ជនសង្ស័យបានយករថយន្តទាំងពីគ្រឿងបើកឆ្វែលជុំវិញទីរួមខេត្តកំពង់ធំ ទាំងយប់ទាំងថ្ងៃ ដើម្បីស៊ើបមើលភូមិសាស្រ្ត និងសកម្មភាពរបស់សមត្ថកិច្ច នៅពេលយប់ថ្ងៃទី២០ ជនសង្ស័យបាននាំគ្នាផ្ទេរគ្រឿងញៀនពី រថយន្តហ្វត មកដល់នៅរថយន្តហាយឡែនឌឺ នៅផ្ទះសំណាក់បានហួន ។
លុះដល់ថ្ងៃទី២១ ខែឆ្នាំដដែល ជនសង្ស័យទាំងអស់គ្នា បានណាត់ជួបគ្នា នៅភោជនីយ៍ដ្ឋាន យីហោ រស់ សុខុម ស្ថិតឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ចច្បាស់ការ គឺពិតជាមានគ្រឿងញៀននៅក្នុងរថយន្តហាយឡែនដឺ ដែលកំពុងតែជួបជុំគ្នានៅទីតាំងខាងលើ ទើបលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ទីរប្រឆាំគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ រួមទាំងកម្លាំងជំនាញសំរុកចូលបង្រ្កាបតែម្តង ហើយបានពិនិត្យក្នុងរថយន្តប្រទះឃើញមានថ្នាំញៀន៤០ដុំ ស្មើរនិង៤០គ.ក បាននាំវត្ថុតាង ឃាត់ខ្លួនជនសង្ស័យដែលមានជនជាតិខ្មែរ៣នាក់ និងជនជាតិថៃម្នាក់ ក្រោយពីបានសួរនាំយ៉ាងលំអិតរបស់សមត្ថកិច្ច ទើបដឹងពីអត្តសញ្ញាណ។
ទី១ ឈ្មោះ សាក់ សេងសង អាយុ៣២ឆ្នាំ ជាជនជាតិថៃ ស្រុកកំណើតរស់នៅភួមិបានឌូមឿងម៉ី ឃុំ បានឌូ ទីរួមខេត្ត ខេត្តឈៀងរ៉ាយ ទី២ឈ្មោះលី តឹក ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី៣ សុខ ប៊ុនសិរិឆៃ អាយុ៤២ឆ្នាំ រស់នៅស្រុកថ្នគោល ខេត្តបាត់ដំបង ទី៤ គន់ វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅស្រុកបវិលខេត្តបាត់ដំបង ក្រោយពីលោកស្នងការនគរបាលខេត្តកំពង់ធំ បានធ្វើសន្និសិទសារព័ត៌មាន ដើម្បីបង្ហាញមុនមេខ្លោងគ្រឿងញៀនឆ្លងដែន ដែលបានបញ្ជាក់ពីរបាយការថា មានប្រភពច្បាស់ការណ៍ ថាមានគ្រឿងញៀនរហូត ដល់ទៅ១០០គ.ក ដូច្នេះការរកឃើញនេះត្រឹមតែ៤០គ.ក ។
លុះដល់ថ្ងៃទី២៣ មានប្រជាពលរដ្ឋ ដែលបានធ្លាក់ខ្លួនជាជនសង្ស័យ ហើយត្រូវបានឃាត់ខ្លួនឈ្មោះ ហេង រ៉ាឌី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរាយការណ៍មកថា បានឃើញជនសង្ស័យ៤នាក់ ចេញចូលនៅផ្ទះមួយកន្លែង ដែលមានរបងព្រំជាប់និងផ្ទះរបស់ខ្លួន ចេញចូលរួមទាំងមានសម្ភារៈ និងមានឡានភិនភាគដូចដែលបានចាប់ និងបានផ្សាយតាមប្រព័ន្ឋផ្សព្វផ្សាយ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ទើបលោក អ៊ិត សុធា ព្រះរាជអាជ្ញា និងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល់ រួមទាំងសមត្ថកិច្ចចម្រុះ ចុះទៅទីតាំងផ្ទះមួយកន្លែងស្ថិត នៅភូមិសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្ទះដែលសង្ស័យ បានធ្វើអំពីគ្រោងដែក ដំបូល និងជញ្ជាំងប្រកស័ង្ខសី ក្រោយមកសមតក្ថកិច្ចបានបើកទ្វាចូលពិនិត្យក្នុងផ្ទះ ឃើញមានវ៉ាលីក្រណាត់ចំនួន៣ ក្រោយមកទៀតបានបើកក៏ ប្រទះឃើញគ្រឿងញៀនចំនួន៥៣ដុំ ស្មើរនឹង៥៣គ.ក នៅក្នុងវ៉ាលី មានការវេចខ្ចប់ដោយថង់ផ្លាស្ទិករូចតែ ក៏បាននាំគ្រឿងញៀនទាំងនេះមករក្សាទុកនៅស្នងការនគរបាលខេត្តកំពង់ធំ។
លុះដល់ថ្ងៃទី២៤ខែឆ្នាំដដែល លោកអ៊ិត សុធា ព្រះរាជអាជ្ញាបាន គិតពិចារណាយ៉ាងល្អិតល្អន់ អំពីការបាត់គ្រឿងញៀន រហូតដល់ទៅ៧ដុំ ដោយហេតុថា កាលបុរសម្នាក់ដែលជាម្ចាស់ផ្ទះជាប់របង រាយការណ៍មកសមត្ថកិច្ចគឺ៦០ដុំ ទើបបានប្រើប្រាស់កម្លាំងជំនាញចុះស្រាវជ្រាវ និងរុករកទីតាំងផ្ទះដដែល ក្រែងមានការលួចយកលាក់ ក្រោយពីសមត្ថកិច្ច ចុះពិនិត្យទីតាំងក៏បានប្រទះឃើញថ្នាំញៀនចំនួន៧ដុំ តាមចំនួនដែលបានបាត់ ទើបបាន លោកអ៊ិត សុធា ព្រះរាអាជ្ញា ដឹកនាំកម្លាំងសារជាថ្មី ទៅចំនុចទីតាំងផ្ទះសង្ស័យ ថែមទាំងបានឃាត់ខ្លួនម្ចាស់ផ្ទះដែលជាអ្នករាយកាណ៍ជូនសមត្ថកិច្ច ហើយក៏បានឃាត់ខ្លួន២នាក់ប្តីប្រពន្ឋ មកសួរនាំនៅស្នងការ ក្រោយពីបានសួរនាំដោយ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថាស្រ្តីដែលបានហៅ មកសួរនាំត្រូវគឺត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ដោយពុំមានការពាក់ព័ន្ឋ ចំណែកខាងប្តីត្រូវបានសារភាពថា ខ្លួនពិតបានយកថ្នាំញៀនទាំង៧ដុំមកទុកលាក់មែន មិនតែប៉ុណ្ណោះក៏ឈានដល់ឃាត់ខ្លួនបងប្រុសម្ចាស់ផ្ទះម្នាក់ទៀត ដែលបានព្យាយរារាំងសមត្ថកិច្ច ដែលមានឈ្មោះ ហេង សុបាទី អាយុ៣២ឆ្នាំ រស់នៅសង្កាត់ច្រាំងចម្រេះ ខណ្ទឬស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយពី អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានពិនិត្យសំណុំរឿងព្រហ្មទណ្ទលេខ ៥៨៦ ដោយលោក សាយ វាសនា តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយយោងតាមភស្តុតាង និងបទល្មើសជាក់ស្តែង គឺលោក ទី១ ឈ្មោះ សាក់ សេងសង ទី២លោក លី តឹកទី៣លោក សុខ ប៊ុនសិរិឆៃ ទី៤ លោក គន់ វណ្ណៈ ជាបទល្មើសរក្សាទុក និងជួញដូរគ្រឿញញៀនឆ្លងដែនខុសច្បាប់ និងបទសំអាតប្រាក់មានស្ថានទម្ងន់ទោស ។
ចំណែកម្ចាស់ផ្ទះ២នាក់បងប្អូន ដែលមានឈ្មោះ ហេង រ៉ាឌី ត្រូវបានចោទពីបទ លួចវត្ថុតាងគ្រឿងញៀន រីឯបងប្រុសឈ្មោះ ហេង សុបាទី ត្រូវបានចោទពីបទ សំគំនិតលួចវត្ថុតាងគ្រឿងញៀន ខណៈនេះកំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តកំពង់ធំ ។
លោកអ៊ិត សុធា ព្រះរាអាជ្ញា បានបញ្ជាក់ថា ក្រោយពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច នៃស្នងការខេត្តកំពង់ធំ និងកម្លាំងមន្ទីរប្រឆាំគ្រឿងញៀនក្រសួងមហាផ្ទៃ រួមទាំងសមត្ថកិច្ចពាក់ព័ន្ឋ បានតស៊ូក្នុងរយះពេលថ្ងៃទី ២១រហូតដល់ ថ្ងៃទី២៤ គឺបានរកឃើញគ្រឿងញៀនចំនួន១០០គ.ក គ្រប់តាមការស៊ើបអង្កេតកន្លងមក កិច្ចសហប្រតិបត្តិការនេះ គឺខេត្តកំពង់ធំ មានមោទនភាពយ៉ាងខ្លាំង ក្នុងភាពជោគជ័យដែលជាប្រវត្តិសាស្រ្ត ក្រោមការណែនាំ ចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដែលតែងតែលើកទឹកចិត្ត ជម្រុញ ឲ្យសមត្ថកិច្ចមូលដ្ឋានសហការគ្នា ទប់ស្កាតការពារឲ្យបាននូវបញ្ហាគ្រឿងញៀន ។
ដោយ ប៊ុន រដ្ឋា