គុនមិងៈ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់ និង២៥នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះ ថ្នាក់រអិលបាក់ដី បន្ទាប់ពីភ្លៀងធំវាយប្រហារទីក្រុងពីរនៅខេត្តយុនណាន ភាគពាយព្យ ប្រទេសចិន កាលពីព្រលឹមថ្ងៃពុធ។ នេះបើតាមវេបសាយបរទេសចិនឆាយណាដេលី។ លោក លី ហុងវ៉េន
ប្រធានគណបក្សកុំមុយនីស្ត ប្រចាំក្រុងនេះ (Li Hongwen, the county's Communist Party) ដែលបានដឹកនាំការជួយសង្គ្រោះជនរងគ្រោះ បាននិយាយថា នៅភូមិស្ហាវ៉ា ក្រុងហ្វូហ្គុង ការរអិលបាក់ដីភក់បានបំផ្លាញនៅម៉ោង៣ទៀបភ្លឺ ព្រលឹមថ្ងៃពុធ បណ្តាលឲ្យមនុស្ស១៧នាក់បាត់ខ្លួនភ្លាមៗ និងមានអ្នករងរបួសជាច្រើននាក់។ ក្រុមអ្នកជួយ សង្គ្រោះមានចំនួន១៤០នាក់ ដើម្បីស្រាវជ្រាវពីទីតាំងចម្ងាយ៥០០ម៉ែត្រ ពីទន្លេ Nujiang River។
លោកបាននិយាយបន្តថា ភាគច្រើននៃអ្នកបាត់ខ្លួន គឺពួកគេត្រូវដីភក់កប់ចូលជ្រៅក្នុងដី ថ្មខណៈ ភូមិ មីងហ្សូ ក្រុងយុនឡុង នៅម៉ោង២ទៀបភ្លឺ (Minzhu Village, Yunlong County, at around 2 a.m.)។ មនុស្ស៥០៩នាក់បានទទួលរងផលប៉ះពាល់ ខណៈមនុស្ស១៥៣នាក់បាន ទទួលរងផល ប៉ះពាល់ ពីការរអិលបាក់ដីមួយនេះ។ មនុស្សជាង២០០នាក់បានប៉ះពាលធ្ងន់ ជាមួយ អ្នកភូមិផងដែរ៕