ជនជាតិចិន ៤នាក់ លួចបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត (Game Online)ត្រូវប៉ូលិសឃាត់ខ្លួនបញ្ជូនទៅគុកហើយ

0

ខេត្តសៀមរាប៖ ជនជាតិចិន ៤នាក់ លួចបើកល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ិនធើណិត(Game Online)ត្រូវកម្លាំងការិយាការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទយលផែនការងារអន្តោប្រវេសន៍ និង លោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងដឹកនាំសម្របសម្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅគុក តាមបទបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ហេតុការឃាត់ខ្លួនជនជាតិចិន ចំនួន៤នាក់នោះបានធ្វើឡើងនាវេលាម៉ោង ១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅចំនុចផ្ទះលេខ D២៧ បុរីអង្គរផាលេស ភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
លោកលោកវរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានប្រាប់នៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩នេះថា ជនសង្ស័យចំនួន ០៤នាក់ ភេទ ប្រុស រួមនឹងវត្ថុតាង កុំព្យូទ័រ ០៦គ្រ-ទូរស័ព្ទដៃ ០៧គ្រ-ម៉ូដឹម Wifi ០៦គ្រ រួមនឹងសម្ភារៈវត្ថុតាងមួយចំនួនទៀតបញ្ជូនមកសាកសួរនៅការិយាល័យជំនាញ។លោកបានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ CAO JUNHONG ភេទ ប្រុស កើតថ្ងៃទី ២៣-១១-១៩៩៤ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EF៩៣៨០៦៩៦។ ២-ឈ្មោះ LU ZHAOJI ភេទ ប្រុស កើតថ្ងៃទី ១៨-១១-១៩៩៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG០៧៦៦០៤៤។ ៣-ឈ្មោះ JIANG LINFENG ភេទ ប្រុស កើតថ្ងៃទី ២៨-០៨-១៩៩៩ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EH២២០៣២៩៧។ និង ៤-ឈ្មោះ TANG CHENGZHU ភេទ ប្រុស កើតថ្ងៃទី ១១-១១-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG០៧៦៩៥១៦។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ហើយត្រូវបានតំណាងអយ្យការឱ្យបញ្ជូនបន្តទៅដាក់ពន្ធនាគារ បណ្តោះអាសន្ន នៅរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩៕