អភិបាលខេត្តកំពង់ធំអញ្ចើញប្រារព្វពិធីក្រុងពាលីសុំសេចក្តីសុខនិងសួរសុខទុក្ខកីឡាករ​ចំណុះទូក​មុនចូលប្រគួត

0

ខេត្តកំពង់ធំ៖  ឯកឧត្តម សុខ លូ អភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំមន្រ្តីរាជការ អ្នកមុខអ្នកការ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត ចូលរួមក្នុងពិធីសូត្រនិមន្តក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាចំណុះទូកទាំងអស់ ឲ្យបាន​សេចក្តីសុខសប្បាយ ក្នុងពិធីប្រណាំងទូក ដែលនិងត្រូវបានចាប់ផ្តើមនារសៀលថ្ងៃទី ២៦ និង២៧ ខែតុលា ឆ្នាំ ២០១៩។

ពិធីក្រុងពាលី ត្រួវបានចាប់ផ្តើមនៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងបរិវេណ​អ្នកតា​ក្រហម ក ដោយមានការប្រគុំភ្លេងតន្រ្តីថ្វាយព្រះបារមីស័ក្កិសិទ្ធិ ដែលកំពុងថែរក្សានៅក្នុងទឹកដីខេត្តកំពង់ធំ និងមានអាហារនំចំណី ត្រីសាច់បង្អែមចង្អាប សែនដល់ម្ចាស់ទឹកម្ចាស់ដីសេពសោយ ហើយបែរក្រោយបន្ត ថែរក្សាកូនចៅឲ្យរកស៊ីមានបាន សម្រេចជោគជ័យទាំអស់គ្នា។

បន្ទាប់មកឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីរាជការ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះ​សំណាលទីឡាកចំណុះទូកចំនួន៣ទីតាំង ស្មើរ៤៣ទូកសម្រាប់ការ ចូលរួមប្រណាំងទូក​នារសៀល​ថ្ងៃនេះ នៅតាម បណ្តោយដងស្ទឹងសែន ខេត្តកំពង់ធំ រួមទាំងបាននាំយកនូវ គ្រឿងឧបភោគបរិភោគ មាន​អង្ករ ត្រីសាច់ មី ទឹកសុទ្ធ បន្លែ ទឹកត្រីទឹកស៊ីអ៊ីវ និងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត ក្នុងនោះក៏បាន​ផ្តល់អាវ និងថវិការជូនដល់ក្រុមកីឡាកចំណុះទូក នាឳកាសសំណេះសំណាលនេះផងដែរ។

ឯកឧត្តម សុខ លូ បានកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានចិត្តស្រឡាញ់និងថែរក្សាការ​ប្រណាំទូកដែលជាទំនាមទំម្លាប់របស់ប្រពៃណីខ្មែរតាំងពីដូនតា នាសម័យមហានគរមកម្លេះ រហូតមកដល់ សម័យក្រោយមក ត្រូវបានចាត់ការប្រណាំងទូកជា ជាប្រពៃណីពីបុរាណផង ជាវិស័យកីឡា ក្នុងការហ្វឹក​ហាត់​ខ្លួនប្រាណឲ្យមានសុខភាពរ៉ឹងមាំផងដែរ ក្នុងនោះក៏បានសំណូមពរ ឲ្យអ្នកកីឡាទាំងអស់យកចិត្តទុក​ដាក់ត្រូវមានចិត្តជាអ្នកកីឡា អត់អោនអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ។

អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសារទរ និងការប្រណាំង​ទូកនិងកម្មវិធីសំខាន់ក្នុងឆ្នាំនេះ ដែលរដ្ឋបាលខេត្តកំពង់ធំ គ្រោងនិងរៀបចំ ឲ្យមានពិធីបណ្តែតប្រទីប បាញ់​កាំជ្រួច រួមទាំងកម្មវិធីពិធិសារអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ និងចែកអំបុកនៅថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលមានពិធីបុណ្យឯករាជ និងពិធីដាល់អំបុក ចែកអំបុក  ក្នុងនោះក៏​សំណូមពរឲ្យ បងប្អូប្រជាពលរដ្ឋបើកបរដោយគោរពច្បាប់ចរាចរណ៍ និងមានភាពទទូលខុសត្រូវ រក្សានូវ​សណ្តាប់ធ្នាប់ រក្សាទុកដាក់សំរាមឲ្យមានរបៀប ដើម្បីបរិស្ថានល្អ ទីក្រុងស្អាត សម្រាប់សុខភាពមហាជន ល្អប្រសើរ ។

ដោយ ប៊ុន  រដ្ឋា