​អ្នកស្លាប់​កើន​ដល់​៨១​នាក់​ខណៈ​អ៊ីស្រាអែល​វាយប្រហារ​លើ​ហ្គា​ហ្សា​

0

​ហ្គា​ហ្សាៈ ជន​ប៉ា​ឡេ​ស្ទី​ន​បាន​ស្លាប់​កើនឡើង​ដល់​៨១​នាក់​ហើយ ក្នុងនោះ​មាន​ក្មេង​១៨​នាក់ ខណៈ​កងទ័ព​អ៊ីស្រាអែល បាន​បង្កើន​ការវាយលុក​របស់ខ្លួន​កាលពី​យប់​ថ្ងៃទី​៩ មក​ទី​១០ កក្កដា ដែល​ការវាយលុក​នោះ​ឈាន​ចូលដល់​ថ្ងៃទី​៣​ហើយ (The Palestinian death toll has risen to 81

as Israel continues airstrikes on the third day of Operation Protective Edge. At least 18 children have been killed in the Gaza Strip since Tuesday)​។ ភាព​តានតឹង​នេះ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​) សម្រេច​ធ្វើ​កិច្ចប្រជុំ​បន្ទាន់​មួយ ។​នេះ​បើតាម​វេ​ប​សាយ​បរទេសមួយ​ផ្សាយ​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​។​ ​តាម​ប្រភព​ដដែល​នេះ ការវាយលុក​នោះ​របស់​អ៊ីស្រាអែល បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦៤​នាក់ ក្នុង​យប់​ថ្ងៃទី​៩ ទៅ​ទី​១០ កក្កដា ។?????????????????????????????

នេះ​ជា​តុល្យការ​មួយ​ចេញផ្សាយ​ដោយ​កងទ័ព​អ៊ីស្រាអែល នា​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​១០ កក្កដា ។ បន្ថែម​លើ​តុល្យការ​ពិតណាស់​នៅ​បូក​បញ្ចូល​មនុស្ស​៣​នាក់​ទៀត ដែល​ស្លាប់​ដោយសារ​ការ​វាយឆ្មក់​តាម​អាកាស​មួយពេល​មនុស្ស​ទាំងនេះ កំពុងធ្វើដំណើរ​តាម​រថយន្ត​ពេលយប់​ក្នុង​ទីក្រុង​ហ្គា​ហ្សា ។​ ​ពួក​ប៉ា​ឡេ​ស្ទី​ន បានបង្ហាញ​លទ្ធភាព​នៃ​ការវាយប្រហារ​របស់ខ្លួន​ដល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម ក្រុង​តែ​ល​អា​វីវ ព្រមទាំង​ក្រុង​ហៃ​ហ្វា ដែល​នៅ​ឆ្ងាយ​រហូតដល់​ជាង​១៦០​គីឡូម៉ែត្រ ពី​ហ្គា​ហ្សា ព្រមទាំង​ទីក្រុង​ឌី​ម៉ូ​ណា ដែល​នៅ​ទីនោះ​អ៊ីស្រាអែល មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ ។​រីឯ​កងរថក្រោះ​របស់​អ៊ីស្រាអែល​វិញ ប្រមូលផ្តុំ​នៅតាម​ព្រំដែន​រវាង​ភាគខាងត្បូង​អុ​ី​ស្រា​អែល និង​ហ្គា​ហ្សា ខណៈ​ការវាយលុក​តាម​អាកាស​នៅ​បន្តទៀត ។​ ​

តាម​អ្នកនាំពាក្យ​សេវា​សង្គ្រោះបន្ទាន់​លោក អា​ស្រា​ហ្វ អាល់​កៃ​ដ្រា (Ashraf al-Qidra)​បាន​និយាយថា នាពេល​យប់​ហាង​កាហ្វេ​មួយ​នៅ​ក្រុង​ខាន់​យូ​នី​ស ត្រូវបាន​ខ្ទេចខ្ទី​ដោយ​ការវាយប្រហារ​តាម​អាកាស បណ្តាល​ឲ្យ​ស្លាប់​៦ របួស​យ៉ាងហោចណាស់​១៥​នាក់​។​ ​លោក​កៃ​ដ្រា បាន​បន្ត​បន្ថែមថា ការវាយប្រហារ​លើក​ទី​២ បាន​កម្ទេច​ផ្ទះ និង​ជម្រក​ជនភៀសខ្លួន​នៅ​រ៉េ​ស​សលាដ នា​ជំរំ​នូ​សេ​រ៉ា​ត ចំ​កណ្តាល​ក្រុង​ហ្គា​ហ្សា សម្លាប់​មនុស្ស​ជាច្រើន​នាក់​gaza1c

។​ ​ក្រសួងសុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​ឲ្យ​ដឹងថា ប្រជាជន​៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​៣ ក្មេង​៤​នាក់ ត្រូវបាន​ស្លាប់​ដោយសារ​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើផ្ទះ​ចំនួន​ពីរ​ក្នុង​ក្រុង​យូ​នី​ស បន្ទាប់មក​បានសម្លាប់​៥​នាក់ របួស​១៦​នាក់​ផ្សេងទៀត​។ ​បើតាម​កម្លាំង​ការពារជាតិ​អ៊ីស្រាអែល បាន​និយាយថា ៣៦០​គ្រាប់​រ៉ុ​ក​ក្កែ​ត​ត្រូវបាន​វាយប្រហារ​លើ​អ៊ីស្រាអែល​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​របង​ការពា​រ ហើយ​មាន​ជាង​៥៩០​លើក សម្រាប់​ការវាយប្រហារ​លើ​ហ្គា​ហ្សា​ស្ទ្រី​ប​ចាប់តាំងពី​មាន​អំពើហិង្សា​កើនឡើង​រវាង​ជម្លោះ អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​តាំងពី​ឆ្នាំ​២០១២​មក​៕