រដ្ឋបាលខេត្តព្រះសីហនុ ផ្ដល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន៤៥គ្រួសា

0

ខេត្តព្រះសីហនុៈ នៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ បានផ្តល់ ដីសប្បទានទំហំ៥មគុណ២០ម នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រស់នៅស្របច្បាប់តកូនចៅព្រមទាំងឧបត្ថមថវិកានិងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតផង។ក្រៅពីនេះអភិបាលខេត្តបានរផបចំតទឹកភ្លើងនិងសន្យាធ្វើផ្លូវបេតុងចូលតំបន់គាត់រស់ជូននៅឆ្នាំ២០២០។

ទន្ទឹមនេះដែរ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋដែលទទួលបានដីសម្បទាននេះថា៖”ដីនេះជាដីរបស់បងប្អូនហើយគ្មានអ្នកណាអាចមកបំពានយកបានឡើយ។តែត្រូវធ្វើលំនៅឋានរស់នៅឱ្យបានរយៈពេល 5 ឆ្នាំទើបមានសិទ្ធិធ្វើប័ណ្ណកម្មសិទ្ធិបាន។”
ជាមួយនេះ ឯកឧត្តមអភិបាលក៏បានរំឭកប្រាប់ប្រជាពលរដ្ឋទាំងនោះថា”ហាមមិនឲ្យយកដីដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្ដល់ជូននេះទៅលក់ដូរឬផ្ទេរសិទ្ធិឲ្យអ្នកដទៃឡើយ។”(មានសំលេងឯកឧត្តម អភិបាលខេត្ត)ខណៈទទួលបានដីកាប្រគល់ដីសម្បទានសង្គមកិច្ច នាវេលារសៀលថ្ងៃនេះផងដែរ ក្រុមពលរដ្ឋទាំងនោះសំដែងក្តីអំណរនិងថ្លែងអំណរគុណឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ចំពោះពួកគាត់។

គួរបញ្ជាក់ថាក្រុមប្រជាពលរដ្ឋទាំង 45 គ្រួសារខាងលើនេះពួកគាត់បានរស់នៅតាមចិញ្ចើមផ្លូវនៅចំណុចស្ពានឆេះ (ផ្លូវពីក្រុងព្រះសីហនុ ឆ្ពោះទៅឆ្នេរអូរត្រេះ)មានទីតាំងនៅក្នុងភូមិ 6 សង្កាត់លេខ 4 ក្រុងព្រះសីហនុ។ហើយកន្លងមកពួកគាត់បានធ្វើការតវ៉ាទាមទាជាច្រើនឆ្នាំហើយដែរ។ករណីនេះរដ្ឋបាលខេត្តព្រះសីហនុជាច្រើនជាច្រើនអាណត្ថិចៅហ្វាយខេត្តព្រះសីហនុ មកហើយដែរបានធ្វើការសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់ប៉ុន្តែទើបតែក្នុងអាណត្ថិ ឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ ទើបដំណើរការនៃការសម្របសម្រួលដោះដូរដីធ្លីជូនពួកគាត់ទទួលបានជោគជ័យជាស្ថាពរ៕
(ដោយ៖ខៀវ សាវ៉ុន)