ខេត្តកំពង់ធំ៖ លោកយាយ ជា ង៉ិត អាយុ៦៥ ឆ្នំា ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួលមរណៈភាពដោយរោគាពាធ នៅយប់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ដ្រៃយ៍ គណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ អនុប្រធានក្រុម ការងារ ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុម ការងារបក្សចុះជួយឃុំបន្ទាយស្ទោង រួមជាមួយក្រុម ការងារអាជ្ញាធរដែនដីឃុំភូមិ និងប្រជាពលរដ្ឋ បានទៅចូលរួមមរណៈទុក្ខដ៍ក្រៀមក្រំជាមួយគ្រួសារសព ដែលបានបាត់បង់ មនុស្សជាទីស្រឡាញ់នៃសមាជិកគ្រួសារ ដែលនៅព្រឹកថ្ងៃអាទិត្យ ទី ២៧ ខែតុលា ឆ្នាំ២០១៩ ។
លោកប្រធានគណៈកម្មាធិការបក្សឃុំបន្ទាយស្ទោង និងក្រុមការងារ បានចូលរួមចំណែកឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព មានបច្ច័យចំនួន៣៥០,០០០រៀល អង្ករចំនួន៥០គីឡូក្រាម មីម៉ាម៉ាចំនួន២កេស ក្នុងនោះក៏បានការ ឯកភាពគ្នា ជាមួយក្រុមការងារបក្សឃុំបន្ទាយស្ទោង ក្នុងលក្ខខណ្ទសមាជិកបក្សប្រជាជនកម្ពុជាណាម្នាក់ទទួលមរណៈភាព ក្រុមការងារនិងជួយឧបត្ថម្ភ ក្នុងពិធីបុណ្យសព មានអង្ករចំនួន៥០ គីឡូក្រាម មីម៉ាម៉ាចំនួន២កេស និងថវិកាចំនួន២០០,០០០ រៀល ។
ឯកឧត្ដមសោម ស៊ុន ប្រធានក្រុមការងារបក្សឃុំបន្ទាយស្ទោង បានអញ្ជើញសំណេះសំណាលជាមួយ បង ប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមក្នុងពិធីបុណ្យសព ថាយើងទាំងអស់គ្នាពិតជាមានការសោកស្តាយជា ទីបំផុតនូវការបាត់បង់សមាជិកគ្រួសារនៃសព និងជាសមាជិកបក្សដ៏សកម្ម ដែលកន្លងមកលោកយាយ ជា ង៉ិត បានចូលរួមចំណែកធ្វើឲ្យប្រទេសជាតិមានសន្តិភាព ក្នុងការគាំទ្រគណៈបក្សប្រជាជនកម្ពុជា និងជាសកម្មជនដ៏ឆ្អើម ក្នុងការបំរើបងប្អូនប្រជាពលរដ្ឋ ក្នុងនាមយើខ្ញុំទាំងអស់គ្នាជាក្រុមការងារ ពិតជាមានការ អាឡោះអាល័យ នូវការចាកទៅដោយគ្មានការវិលត្រឡប់មកវិញរបស់លោកយាយ ។
និងសូមផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមាជិកបក្សទាំងអស់ ត្រូវមានភាពស្មោះត្រង់ និងបន្តការគាំទ្រថែរក្សាសន្តិភាពដែលមានស្រាប់ និងមិនត្រូវជឿលើការឃោសនាញ៉ុះញ៉ុង លាបពណ៌របស់ក្រុមជ្រុលនិយមមួយក្តាប់តូចនោះទេ ដែលក្រុមទាំងនេះមានចេតនាបំបែកបំបាក់សន្តិភាព និងចង់ឲ្យសង្រ្គាមកើតមក ជាថ្មីនៅលើទឹកដីប្រទេសកម្ពុជា ជាពិសេសនោះមិនត្រូវចូលរួមក្នុងសកម្មភាពនូវអំពើក្បត់ជាតិទាំងឡាយណានោះទេ យើងត្រូវចូលរួមអបអរសាទរក្នុងពិធីពិសារអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ខាងមុខនេះ ឲ្យបានច្រើនកុះករនៅតាមបណ្តាទីតាំងផ្សេងៗដែលក្រុមការងារបានរៀបចំជូន ។
ដោយ ប៊ុន រដ្ឋា 




































