ដោយសារលុយ១០ដុល្លាបុរសជាប្តីរត់ទៅចងកធ្វើអត្តឃាតខ្លួនឯង

0

សៀមរាប: ខ្ទីលុយប្រពន្ធ១០ដុល្លាមិនបានបុរសជាប្តីសំរេចចិត្តរត់ទៅចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងហេតុការធ្វើអត្តឃាតនេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅលើផ្ទះជាន់ទី២នឹងជាកន្លែង ហាលខោអាវ ក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុខេត្តសៀមរាប ។
លោក ណុប សារ៉ាក អធិការ នគរបាលក្រុងសៀមរាបបានអោយដឹងថា សពជនរងគ្រោះឈ្មោះ​ ឃួន ផុស ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ​ មានស្រុកកំណេីតនៅ ភូមិនគរភាស ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ មុខរបរ កម្មករជាងចម្លាក់ឆ្លាក់រូប ក្រោយពីពិនិត្យសពលើខ្លួនសពយើងឃើញថាផ្នែកក្បាល ពុំមានស្លាកស្នាមទេ ផ្នែកក មានស្នាមរិតកប្រវែង25សង់ទីម៉ែត្រ
ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវយវះ ពំុមានស្នាក់ស្នាមអាអ្វីទេសន្និដ្ឋានថា សពស្លាប់ដោយសារចងក
(ធ្វើអតឃាត)។
លោកបន្តថា មូលហេតុ តាមការសាកសួរពីប្រពន្ធឈ្មោះ សន ពុធសា បានអោយដឹងថា បានឈ្លោះគ្នាជាមួយប្រពន្ធបន្តិបន្ទួចនៅម៉ោង១៩.០០នាទី ថ្ងៃទី២៦.១០.២០១៩ រឿងខ្ទីលុយ១០ដុល្លា តែប្រពន្ធមិនមានហើយក៍ខឹង​ ប្រពន្ធបានអោយយកទូរសព្ទ័ទៅបញ្ចាំតែប្តីមិនព្រម ប្តីរបស់គេបានដេកលេងទូរសព្ទ័នៅក្នុងបន្ទប់ជាមួយប្រពន្ធរហូតដល់ម៉ោង៣.៣០នាទីជិតភ្លឺចូលថ្ងៃ២៧.១០. ២០១៩ ប្រពន្ធក៍បានដេកលក់ទៅ រហូតដល់ម៉ោង៦.០០នាទីព្រឹក បានភ្ងាក់ពីដេកមិនឃើញប្តីនៅក្នុងបន្ទប់ទេ ពេលនោះ ប្រពន្ធក៍បានដើរឡើងទៅជាន់លើក៍ស្រាប់តែឃើញប្តីចង ក ស្លាប់បាត់ទៅហើយ ហេីយក៏បានប្រាប់ម្ចាស់ផ្ទះអោយជួយហៅប៉ូលីសមក ពិនិត្យមើល ។
សមត្ថកិច្ចបានបញ្ជាក់ថាក្រោយបានពិនិត្យយ៉ាងម៉ត់ចត់ និងបំភ្លឺពីស្ត្រីជាប្រពន្ធ រួច បានប្រគល់ ជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕