តាកែវៈ ថ្លែងនៅក្នុងពិធីបើកវគ្គបំប៉នជំនាញចរាចរណ៏ផ្លូវគោក ដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៏ត្រី ប៉ុក ពលរិទ្ធ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោក បានលើកឡើងថា ឆ្លងកាត់ការចុះត្រួតពិនិត្យ និងរឹតបណ្តឹងច្បាប់ចរាចរណ៏ផ្លូវគោក នៅតាមគោលដៅ លើដងផ្លូវ យើង
សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់មធ្យោបាយតូចចក្រយានយន្តមួយចំនួនធំ ភាគច្រើនខ្លាចប៉ូលីសផាក ជាជាងការគោរពច្បាប់ចរាចរណ៏និងសុវត្តិភាពរបស់ខ្លួនឯង។ លោកស្នងការរងបានបន្តថា ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីជំនាញយើងបានចុះធ្វើការអប់រំក៏ដូចជា បានធ្វើការផ្សព្វផ្សាយ នៅតាមស្រុក ភូមិឃុំ និងនៅតាមបណ្តាសាលារៀន សាកលវិទ្យាល័យនានា នៅទូរទាំងខេត្តតាកែវ ដើម្បីបញ្ជ្រៀបការយល់ដឹងស្តីពីច្បាប់ចរាចរណ៏ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស អោយពួកគាត់ បានយល់កាន់តែច្បាស់អំពីច្បាប់ និងចូលរួមគោរពទាំងអស់គ្នា ដើម្បីធានាអោយបានសុខសុវត្តិភាពរបស់អ្នកប្រើប្រាស់ផ្លូវ ។
សូមបញ្ជាក់ផងដែរថា នៅក្នុងវគ្គបំប៉នជំនាញបន្ថែមស្តីពីច្បាប់ចរាចរណ៏ផ្លូវគោកដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនេះ គឺមានការសិក្សាបន្ថែមដោយមានគ្រូឧទ្ទេសផ្នែកក្បាច់គុន លើការចាប់ផ្តួលវាយខ្នោះ ទៅលើអ្នកប្រើប្រាស់ផ្លូវដែលមិនគោរពទៅតាមគោលការណ៏ណែនាំរបស់សមត្ថកិច្ច និងគ្រូឧទ្ទេសផ្នែកនីតិវិធី ព្រហ្មទណ្ឌ បង្រៀនបន្ថែមលើផ្នែកច្បាប់នានា លើការចុះអនុវត្តន៏ ។
ឆ្លងកាត់ការសិក្សា និងបំប៉នជំនាញបន្ថែមនេះដែរ ក្នុងនាមលោកជាស្នងការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៏ផ្លូវគោក លោកនិងជំរុញអោយមន្ត្រីនៅតែបន្តរឹតបន្តឹង ផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៏ ថ្ងៃនេះ ថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៏ មានតែសុខ សុវត្តិភាព ។ តាកែវ






































