នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ

0

សៀមរាប៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តសៀមរាបសហការជាមួយកម្លាំងចរាចរណ៍ផ្លូវគោគបង្ក្រាបបទរក្សាទុកជួញដូរចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនការបង្ក្រាបនេះបានធ្វើកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩និង២០ នាទីនៅចំនុចលើដងផ្លូវស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់១-ឈ្មោះឃីមសៅ លិញ ភេទប្រុសឆ្នាកំណើត១៩៩៣ មុខរបរជាងឡាន មានទីលំនៅ ភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ(រក្សាទុកជួញដូរចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ ឡុង វុទ្ធី ភេទប្រុស ឆ្នាំកំណើត២០០០មុខរបរជាងឡាន ទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ( រក្សាទុក ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)
៣-ឈ្មោះ ណាន់ វុទ្ធា រ៉ា ហៅតក់ ភេទប្រុស ឆ្នាំកំណើត១៩៨៨ មុខរបរ ជាងឡាន ទីលំនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ។(ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) បច្ចប្បន្នកម្លាំងនគរបាលជំនាញបានដកហូតវត្ថុតាងមានថ្នាំគ្រាប់យ៉ាម៉ា ចំនួន៤៥គ្រាប់ ស្មើនឹងទម្ងន់៤,៣ក្រាម(ទម្ងន់សុទ្ធ)និងឧបករណ៍ប្រើប្រាស់គ្រឿង ញៀនមួយចំនួន ទូរស័ព្ទដៃចំនួន០៣គ្រឿង។ បានបញ្ចូនច្លួនទសាលាដំបូងខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី២៧តុលាឆ្នាំ២០១៩ម្សិលមិញនេះ ៕