គណៈប្រតិភូពាណិជ្ជកម្មខេត្តហ្វូជាន មកសិក្សាឈ្វេងយល់ពីឱកាសសម្រាប់វិនិយោគ

0

ខេត្តព្រះសីហនុៈជំនួបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី 29 ខែតុលាឆ្នាំ 2019 នៅសាលាខេត្តព្រះសីហនុ ។ប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តហ្វញជាន ដេកដោយ លោក Liu depei អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិន។

ថ្លែងក្នុងជំនួបនេះដែរឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានស្វាគមន៍ចំពោះ ប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជាន ដែលបានចាប់អារម្មណ៍ចង់មកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ និងបង្ហាញជំហរការពារផលប្រយោជន៍អ្នកវិនិយោគដោយយកច្បាប់ជាគោល។

ឯកឧត្តម គួច ចំរើន បានស្នើ ប្រតិភូ ខេត្តហ្វូជាន ជួយជម្រុញអ្នកជំនាញផ្នែកកសិកម្មមកធ្វើការសិក្សាដើម្បីធ្វើការវិនិយោគផ្នែកវិស័យកសិកម្មនៅខេត្តព្រះសីហនុផងដែរ។ឯឧ.គួច ចំរើន បន្តថា ប្រសិនជាមានការវិនិយោគលើវិស័យកសិកម្ម នោះនឹងធ្វើអោយស្នានភាពជីវភាពកសិករនៅខេត្តព្រះសីហនុ កាន់តែមានភាពប្រសើរឡើង។
ឯកឧត្តម មានសុទិដ្ឋិនិយមថា ស្របជាមួយនឹងគោលនយោបាយផ្លូវមួយខ្សែក្រវាត់របស់លោកប្រធានាធិបតីចិន និងចំណងទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន គួបផ្សំនឹងសក្តានុពលរបស់ខេត្តព្រះសីហនុផងនោះ រំពឹងថាអ្នកវិនិយោគនឹងសំលឹងមើលឱកាសដើម្បីវិនិយោគនៅខេត្តព្រះសីហនុ បន្ថែមទៀត ខណៈបច្ចុប្បន្នខេត្តព្រះសីហនុបាននឹងកំពុងទទួលផ្លែផ្កានៃការអភិវឌ្ឍដោយសារតែអ្នកវិនិយោគចិន។

លោក Liu depei ប្រធានប្រតិភូខេត្តហ្វូជាន និយាយថា ភូមិសាស្ត្រខេត្តព្រះសីហនុ ប្រហាក់ប្រហែលគ្នានឹងខេត្តហ្វូជានកាលពី២០ឆ្នាំមុនដែរ គ្រាដែលខេត្តហ្វូជានទើបមានការចាប់ផ្តើមដំបូងនៃកំណែទំរង់សេដ្ឋកិច្ច។
លោក បានបញ្ជាក់ថាគោលបំណងសំខាន់នៃជំនួបលើកនេះ គឺថាចង់មកធ្វើការទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនិងការសិក្សាស្វែងយល់អំពីឱកាសដើម្បីធ្វើការវិនិយោគនៅខេត្តព្រះសីហនុ។១.ចង់មកធ្វើការសិក្សាស្វែងយល់ពីឱកាសវិនិយោគ ។2.ចង់បង្កើតចំណងមិត្តភាពរវាងខេត្តហ្វូជាននិងខេត្តព្រះសីហនុ ។3. ចង់ឲ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅនិងចែករំលែកនូវបទពិសោធន៍/សក្កានុពលខេត្តធ្វើជានៅខេត្តព្រះសីហនុបានទូលំទូលាយ។លោក បន្តថា នឹងជំរុញឲ្យមានវិនិយោគិនមកពី ហ្វូជាន ចាប់អារម្មណ៍និងចូលមករកស៊ីនៅខេត្តព្រះសីហនុ។

ស្របទៅតាមគោលនយោបាយ”ផ្លូវមួយខ្សែក្រវាត់មួយ”និង”ទំនាក់ទំនងដ៏ស៊ីជម្រៅរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន”និងសក្តានុពលរបស់ខេត្តព្រះសីហនុ អ្នកវិនិយោគនឹងសម្លឹងមកខេត្តព្រះសីហនុដើម្បីស្វែងយល់និងធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះកាន់តែច្រើនថែមទៀត។

ជាមួយនេះដែរ ប្រតិភូ ខេត្តហ្វូជាន បានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុទៅធ្វើទស្សនកិច្ចសិក្សានិងជួបសហគ្រិននានានៅក្នុងខេត្ត ហ្វូជានដើម្បីចែករំលែកនិងផ្លាស់ប្ដូរបទពិសោធន៍និងសម្លឹងមើលខេត្តព្រះសីហនុសម្រាប់ជាគោលដៅក្នុងការធ្វើទំនាក់ទំនងពាណិជ្ជកម្មនៅថ្ងៃអនាគត៕
(អត្ថបទ៖ខៀវ សាវ៉ុន)