កងកម្លាំងនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រៀមខ្លួនជាស្រេកំចាត់ជនក្បត់ជាតិសម រង្សី

0

កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចាត់ប្រជុំថ្នាក់ដឹកនាំដើម្បីប្រគល់ភារកិច្ចឲ្យមេបញ្ជា​ការ​​ គ្រប់អង្គភាពត្រៀមខ្លួន ទទួលបទបញ្ជាក្នុងការ កំចាត់ជនក្បត់ជាតិ សម រង្សី ដែលមានបំណងផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងកំចាត់ចោលជនណា ដែលមានបំណងបំផ្លិចបំផ្លាញសន្តិភាព បំផ្លាញសេចក្តី សុខ របស់បងប្អូនប្រជាជនកម្ពុជា ពិធីនេះបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរបានបច្ចុប្បន្ន កំពុងតែរស់នៅ ក្នុងភាពពក្សេមក្សាន្តមានសុភមង្គល់ មានសេរីភាពពេញលេញ មានសិទ្ធិគ្រប់យ៉ាង ក្នុងការប្រកបមុខរបរចិញ្ចឹជីវិត ដូច្នេះភាពសម្បូរសប្បាយនេះ គឺកើតចេញពីកត្តាសន្តិភាពទាំងស្រុង មានសន្តិភាព មានការអភិវឌ្ឍន៍ ដូច្នេះមេបញ្ជាការគ្រប់កងឯកភាព យោធិនគ្រប់រូបត្រូវ ប្ដេជ្ញាចិត្តដាច់ខាតការពារឱ្យបានសុខសន្តិភាព ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំទី ១ មេបញ្ជាការ គ្រប់ បណ្ដា អង្គភាព  ត្រូវត្រួតពិនិត្យ កម្លាំងនិងគ្រឿងបំពាក់គ្រប់គ្រាន់ សម្រាប់ការចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ទី២/. យោធិនគ្រប់រូបត្រូវស្មោះត្រង់ ដាច់ខាតក្នុងការការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ។ទី៣/. ត្រូវ ប្ដេជ្ញាចិត្តដាច់ខាត កម្ចាត់ចោលក្រុម ឬជនក្បត់ជាតិ ដែលមានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា ។មេបញ្ជាការគ្រប់អង្គភាព បានប្ដេជ្ញាចិត្តដាច់ខាតគោរពតាមបទបញ្ជារបស់មេបញ្ជាការគ្រប់ជាន់ថ្នាក់ ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋដើម្បីបន្តរួមកសាងអភិវឌ្ឍន៍មាតុភូមិយើងឲ្យមានការរីកចម្រើនបន្តទៅទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដោយ ប៊ុន រដ្ឋា