អតីតយុទ្ធជនពិការលោកបោយ មាន  បានទទួលផ្ទះថ្មីដែលជាខ្នងផ្ទះលើកទី១៣២អំណោយថ្លៃថ្លាសម្ដេចតេជោ

0

កំពង់ធំៈ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី  ព្រមជាមួយសមាគមអតីតយុទ្ឋជន ស្រុក បារាយណ៍  និងអាជ្ញាធរស្រុក ឃុំ ភូមិ ប្រគល់ផ្ទះថ្មី ដែលជាខ្នងផ្ទះលើកទី១៣២ ដែលជាអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន  សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រគល់ជូនលោកពលបាលឯក បោយ  មាន អាយុ៦០ ឆ្នំា រស់នៅភូមិចាន់ល្ហង  ឃុំ ឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩  ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ការប្រគល់នេះ គឺក្នុងគោលបំណង់នាំមកនូវសេរីសួស្តី ស្របពេលជាមួយគ្នា និងថ្ងៃអបអរសាទរ ខួបលើកទី១៥ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ ព្រះ រុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រនៃព្រះរាជរាជាណាចក្រកម្ពុជា ដែលជាថ្ងៃល្អប្រសើរ នាំមកនូវជ័យមង្គល់ដល់ក្រុមគ្រួសារ   ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានមានប្រសាសន៍ថាលោក បោយ មាន ធ្លាប់ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពយោធាស្រុកបារាយណ៍ក្រោយ មកបានផ្ទេរទៅកាន់អង្គភាពថ្មីវរសេនាតូចលេខ៤   នៃយោធាខេត្តកំពង់ធំ  ឈរជើង នៅឃុំសាគ្រាម  ស្រុក ប្រាសាទ បល្ល័ង្ក  ខេត្តកំពង់ធំ ទើបបានត្រូវរបួសពិការជើង នៅសមរភូមិតំបន់អូរអង្គរ ឃុំសាគ្រាម ស្រុក ប្រាសាទបល្ល័ង្ក  នៅឆ្នាំ១៩៩៧   លោក បោយ មាន  និងភរិយាមានកូនចំនួន២នាក់ និងម្តាយចាស់ជរាម្នាក់  នៅក្នុងបន្ទុក មានផ្ទះរស់នៅមិនសមរម្យ និងមានជីវភាពទីទ័លក្រ  ។ផ្ទះថ្មីមានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីសរសរបេតុង ខ្ពស់ផុតពីដី  រនាបក្រាលក្តារជញ្ជាំងក្តារនិង ដំបូលប្រក់ស័ង្កសី ចំណាយថវិកា អស់ទឹកប្រាក់ ៨,២០០,០០០   ៛  ។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បានជម្រាបជូនថា ជនពិការត្រូវបានយកចិត្តទុកដាក់របស់សម្ដេច តេជោ ហ៊ុន  សែន  ដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារបងប្អូន អតីតយុទ្ធជននៅគ្រប់ទីកន្លែង ដោយមិនទុកឲ្យ បងប្អូនណាម្នាក់រងទុក្ខនោះឡើយ ក្នុងពិធីនេះដែរបានឧបត្ថម្ភ អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  មានអង្ករចំនួន ៥០គីឡូ ក្រាម មីម៉ាម៉ា ចំនួន២ កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ   និងថវិកា ៣៥០,  ០០០  រៀល  គ្រួសារអតីត យុទ្ធជន មានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំង  មិននឹកស្មានថាបានផ្ទុះថ្មីនោះឡើយ និងសូមគោរពដឹងគុណ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន  សែន  និងបានប្តេជ្ញាចិត្តគាំទ្រ សម្តេចជារៀងរហូត ។

ដោ ប៊ុន រដ្ឋា